ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡង់គ្រីស័របុកគ្នាជាមួយរថយន្តឡិចស៊ីសបណ្តាលឱ្យក្រឡាប់ផ្ងារជេីង

ចែករំលែក៖

ភ្នំពេញ​៖ រថយន្តឡង់គ្រីស័រមួយគ្រឿងបានក្រឡាប់ផ្ងារជេីងបណ្តាលឱ្យរងការខូចខាតបន្ទាប់ពីបុកជាមួយរថយន្តឡិចស៊ីស400h នៅត្រង់ផ្លូវបំបែកជាបួន​ កាលពីវេលាម៉ោង១២និង៣០នាទី​រំលងអធ្រាត្រឈានចូលថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ២០២៣​ នៅចំណុចផ្លូវលេខ៦១៤កែងផ្លូវលេខ២៩១​ ស្ថិតក្នុងសង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡង់គ្រីស័រពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2I-8665 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៦១៤​ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកឡិចស៊ីស​ RX 400h ពាក់ស្លាកលេខខេមរភូមិន្ទ​ 02. 2-9743​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៩១​ ក្នុងទិសដៅពីជេីងទៅត្បូងក៏ជ្រុលទៅបុកពេញទំហងបណ្តាលឱ្យរថយន្តឡង់គ្រីស័រក្រឡាប់ផ្ងារជេីង តែសំណាងល្អមិនមានមនុស្សរងរបួស។ 

   ក្រោយកេីតហេតុរថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដេីម្បីរង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖