ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្លែងនូវការកោតសរសើរ ចំពោះលោក លោកស្រី ឧកញ៉ា អគ្គនាយិការ សាលាអាមេរិកកាំងហ្គោលឌិនហ្គេត បានបោះទុន លើការបណ្ដុះបណ្ដាល ធនធានមនុស្ស នាពេលនេះ គឺជាការលើកស្ទួយនូវចំណេះដឹង ចំណេះធ្វើ ដល់កុលបុត្រ កុលធីតាខ្មែរ ជំនាន់ក្រោយនេះ ឲ្យមានការអភិវឌ្ឍនូវចំណេះ ដឹងចំណេះធ្វើនៃមាតុភូមិ ស្របតាមគោល នយោបាយ របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ឲ្យការរីកចម្រើនសម្រាប់សង្គមជាតិ នាពេលអនាគត ។ សម្ដេចពិជ័យសេនា ទៀ បាញ់ លើកឡើងដូច្នេះ ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់សាលាអាមេរិកកាំងហ្គោលឌិនហ្គេត សាខាមានជ័យ កាលពី ថ្ងៃព្រហស្បតិ៍ ៥ កើត ខែប.សាឍឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៣ នៅមហាវិថីសម្ដេចតេជោហ៊ុនសែនផ្លូវ ៦០ ម៉ែត្រ សង្កាត់ ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្នុងរបាយការណ៍ របស់លោកស្រី ឧកញ៉ា អគ្គនាយិកា ហេង សុគន្ធា បានឱ្យដឹងថាៈ សាលាអាមេរិកាំងហ្គោលដិនហ្គេត បង្កើតឡើងតាំងពីឆ្នាំ ១៩៩៦ មក នាពេលនេះបានបង្រៀន ថ្នាក់មត្តេយ្យថ្នាក់ភាសា អង់គ្លេស ថៃ ជប៉ុន ចិន កុំព្យូទ័រនិងវគ្គជំនាញខ្លីៗ ដូចជាៈ គណនេយ្យទីផ្សាររដ្ឋបាលទូទៅ ។ល។ ចាប់តាំងពីឆ្នាំ ២០០៩ មក សាលាបើកបង្រៀនចំណេះទូទៅភាសាខ្មែរអនុវត្តតាមកម្មវិធីសិក្សា របស់ក្រសួងអប់រំយុវជននិងកីឡា ថ្នាក់ចំណេះទូទៅភាសាអង់គ្លេស សិក្សាតាមកម្មវិធីមកពីសាលាដែលមានកេរ្តិ៍ ឈ្មោះល្បីនៅសហរដ្ឋ អាមេរិក ព្រមទាំងថ្នាក់ចំណេះទូទៅភាសាចិន ។
ក្រៅពីការសិក្សាលើចំណេះដឹងទូទៅ សាលារៀបចំថ្នាក់ជំនាញ បន្ថែមផ្សេងៗទៀត សម្រាប់សិស្សានុសិស្សដូចជាថ្នាក់ រ៉ូបូទិច តៃក្វាន់ដូ យូហ្គារ របាំបាឡេ ហ្គីតា ព្យាណូ ក្លឹបបាល់ទាត់ បាល់បោះ ថ្នាក់បំប៉នភាសាចិន និងភាសាខ្មែរ ។ល។ មកដល់បច្ចុប្បន្ន សាលាអាមេរិចកាំង ហ្គោលឌិនហ្គេត បើកដំណើរការសាខាចំនួន ៤ទៀត គឺសាខាព្រះស៊ីសុវត្ថិ ទួល គោក ម៉ៃដា និងសែនសុខ ។ ដើម្បីឆ្លើយតប ទៅនឹងការគាំទ្រ ផ្ដល់ទំនុកចិត្តពី សំណាក់ មាតា បិតា អាណាព្យាបាល សិស្សា នុសិស្ស ទាំងអស់ក៏ដូចជាបន្តចូលរួមចំណែក ជាមួយរាជរដ្ឋា ភិបាលក្នុងការអភិ វឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ។ ថ្ងៃនេះយើង ខ្ញុំ បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សា លាអាមេរិកកាំងហ្គោលឌិនហ្គេត សាខាមានជ័យ មានទីតាំងស្ថិត នៅលើបណ្ដោយមហាវិថីសម្ដេចតេជោហ៊ុនសែន(ផ្លូវ ៦០ ម៉ែត្រ) ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ លើផ្ទៃដី ៥ ហិចតា មានផ្ទៃសំណង់សរុប ៣២.៥៨៥ ម៉ែត្រ ការ៉េ ផ្ដល់ជូនសិស្សានុសិស្ស នូវការ សិក្សា ស្របតាបស្តង់ដារអន្តរជាតិ ដ៏សំបូរបែប មានអគារ សិក្សាទំនើប បំពាក់ដោយបច្ចេកវិទ្យាទាន់សម័យ បន្ទប់សិក្សា ធំទូលាយ បណ្ណាល័យនិងបន្ទប់ពិសោធន៍ស្របតាមបទដ្ឋាន អប់រំអន្តរជាតិ ។
គម្រោងនេះរួមមាន អាគាររដ្ឋបាល អាគារសិក្សាកម្រិតមត្តេ យ្យ អាគារសិក្សាកម្រិតបឋម មធ្យម អាគារសាលសន្និសីទអាគារស្នាក់នៅរបស់សិស្ស អគារហាត់ប្រាណ តារាងបាល់ ទាត់ តារាងបាល់ទះ តារាងបាល់បោះ អាងហែលទឹក សួនជ្រាបទឹក អាហារដ្ឋាន ទីធ្លាលេងកីឡា និងចំណតរថយន្តនិងម៉ូតូ ប្រកបដោយសុវត្ថិភាពនិង ផាសុខភាពថែមទៀត ។ល។ អាចទទួលសិស្សានុសិស្ស ចូលរៀនបានចំនួនប្រមាណ ២០០០ នាក់និងផ្ដល់ឱកាសការងារជូនដល់លោកគ្រូអ្នកគ្រូ។បុគ្គលិកសិក្សាចំនួនប្រមាណ ៥០០ នាក់ ។ គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២២.៨១៩.៣១០ ដុល្លារអាមេរិកផងដែរ ៕
ដោយ ៖ សហការី