ព័ត៌មានទាន់ហេតុការណ៍៖

ឈ្វេងយល់ពីខ្លឹមសារ និងការប្រើប្រាស់ផ្លាកសញ្ញាបង្ហាញទិសដៅនៅលើដងផ្លូវ!

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានបញ្ជាក់ថា : សញ្ញាបង្ហាញទិសដៅខេត្ត ក្រុង (គ្មានរង្វង់មូល ) DIRECTION SIGH TO CITIES OR PROVINCES ( AT JUNCTION) 

ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា : ផ្លាកសញ្ញានេះប្រើសម្រាប់បង្ហាញទិសដៅដល់អ្នកបើកបរឱ្យបានដឹងពីទិសដៅឆ្ពោះទៅខេត្តក្រុង-ស្រុកនៅផ្លូវបំបែកខាងមុខ។ 

ទន្ទឹមនឹងនេះ ក្រសួងសូមស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប ឬផ្លាកសញ្ញាមានការបាក់បែក ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការ ៕ 

ដោយ ៖ សហការី


ចែករំលែក៖