ព័ត៌មានទាន់ហេតុការណ៍៖

ស្អែកនេះ ! បេក្ខជន បេក្ខនារីជាប់វគ្គសម្ភាសន៍ ដែលត្រូវបន្តចូលរួមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ – ការបង្ហាញសមត្ថភាពលើវេទិកា

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បានចេញសេចក្តីជូនដំណឹង ស្តីពី បេក្ខជន បេក្ខនារីជាប់វគ្គសម្ភាសន៍ ដែលត្រូវបន្តចូលរួមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ – ការបង្ហាញសមត្ថភាពលើវេទិកា។

ក្រសួងយុត្តិធម៌សូមជម្រាបថា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែមិថុនា  ឆ្នាំ២០២៣ វេលាម៉ោង ២ និង ០០ នាទីរសៀល នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

សូមជម្រាបជូនដល់បេក្ខជន បេក្ខនារីទាំងអស់ មេត្តាជ្រាបថា ឆ្លងកាត់ការសម្ភាសន៍ នារសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នេះ គណៈកម្មការ បានធ្វើការវាយតម្លៃ និងដាក់ពិន្ទុ ដោយជ្រើសរើសបាន បេក្ខជន បេក្ខនារីឆ្នើម ចំនួន ២២ រូប (ស្រ្តី ៨ រូប) ក្នុងចំណោមបេក្ខជន បេក្ខនារី ដែលមកចូលរួមសម្ភាសន៍ ចំនួន ៤៥ រូប (ស្រ្តី១៣ រូប) នឹងត្រូវបន្តឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ការបង្ហាញសមត្ថភាពលើវេទិកា នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ២ និង ០០ នាទីរសៀល នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

អាស្រ័យហេតុនេះ សូម បេក្ខជន បេក្ខនារី ដែលមានឈ្មោះក្នុងបញ្ជីទាំង ២២ រូប ជ្រាបជាព័ត៌មាន។ ចំពោះព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ លោក ហួន ច័ន្ទឌី តាមរយៈលេខទូរស័ព្ទមានប្រើប្រព័ន្ធតេឡេក្រាម ០៩៨ ៨១២ ៤២៩ 

ដោយ ៖ សិលា


ចែករំលែក៖