ព័ត៌មានទាន់ហេតុការណ៍៖

សត្វ​ត្រដក់ធំ​ ជាប្រភេទជិតផុតពូជលើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ សត្វ​ត្រដក់ធំ-Greater Adjutant មានឈ្មោះវិទ្យាសាស្ត្រ Leptoptilos dubius​ ជាប្រភេទជិតផុតពូជ (EN) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជាយើង។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ​២០២៣។ 

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ តាមការដកស្រង់ចេញពី​សៀវភៅកម្ពុជាមាតុភូមិ​ សត្វ​ត្រដក់ធំ​ ភាគច្រើនរស់នៅតាមតំបន់ព្រៃរនាម តំបន់ដីសើម និងព្រៃល្បោះ មានបន្ទាយពងកូនយ៉ាងធំ នៅតំបន់ព្រែកទាល់បឹងទន្លេសាប ដែលជាបន្ទាយពងកូនធំជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជា បន្ទាយពងកូនធំជាងគេទីពីរលើពិភពលោក។

​ត្រដក់ធំ​ វាមានបណ្តោយខ្លួនធំ ឆ្នូតបណ្ដោយកណ្ដាលផ្ទាំងស្លាបលើ ពណ៌ប្រផេះ មានរោមសនៅគល់ក និងថង់យាមមួយនៅករបស់វា។ ចំណីរបស់វាមាន ត្រី កណ្តុរ កង្កែប ពពួកល្មូនជាដើម និងជួនកាលស៊ីសាកសព ឬគមរង់ផ្សេងៗ ហើយនៅរដូវពងកូន ពេលខ្លះវាចាប់កូនសត្វស្លាបដទៃស៊ីជាអាហារ៕

ដោយ​៖ សហការី​


ចែករំលែក៖