ព័ត៌មានទាន់ហេតុការណ៍៖

លោក ហេង រតនា ៖ គ្រាប់មិនទាន់ផ្ទុះ​(ជាពិសេសគ្រាប់បែកទម្លាក់ពីយន្តហោះ)​ មានអាយុកាលជាង៥០ឆ្នាំហេីយ​

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ លោក ហេង រតនា អគ្គនាយក ស៊ីម៉ាក់ បានផ្តល់បទសម្ភាសន៍ ដល់អ្នកសារព័ត៌មានបរទេស ហើយលោកអគ្គនាយក បានបញ្ជាក់ថា : អ្នកសារព័ត៌មានអន្តរជាតិចង់ដឹងថា​ គ្រាប់មិនទាន់ផ្ទុះ​(ជាពិសេសគ្រាប់បែកទម្លាក់ពីយន្តហោះ)​ មានអាយុកាលជាង៥០ឆ្នាំហេីយ​ តេីវាអាចបន្តបង្កគ្រោះថ្នាក់ដល់មនុស្សជំនាន់ក្រោយៗ​ ចំពោះគ្រាប់ដែលនៅសល់ទាំងនោះដែរឬទេ?  

លោក ហេង រតនា បានថ្លែងថា : ខ្ញុំគ្រាន់តែប្រាប់ថា​ គ្រាប់បែកទម្លាក់ពីយន្តហោះខ្លះអាយុជិត៦០ឆ្នាំហេីយ​ កប់ក្នុងដីនិងទឹកទៀត​ នៅតែមានប្រសិទ្ធភាពបង្កផ្ទុះគ្រោះថ្នាក់ខ្ពស់នៅឡេីយ!! ។ ជាក់ស្តែងនៅអង់គ្លេស​ អាឡឺម៉ង់​ ហូឡង់​ ជប៉ុន…..​ សង្គ្រាមបានបញ្ចប់ជិត១០០ឆ្នាំ​ នៅតែមានបញ្ហាគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមនៅឡេីយ!! ដូចនេះកម្ពុជា​ ក៏នៅតែប្រឈមមុខជាមួយខ្មាំងសត្រូវទាំងនេះក្នុងរយ:ពេលវែងដែរ។ ហេតុដូច្នេះ​ មនុស្សជំនាន់ក្រោយៗទៀតក៏អាច​នៅ​តែប្រឈមមុខការលំបាកនេះគ្រាន់តែតិចជាងជំនាន់នេះ​ ព្រោះថាថ្នាក់ដឹកនាំនិងអ្នកជំនាន់នេះកំពុងខិតខំបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមទាំងឡាយ​ ដេីម្បីប្រយោជន៍ធានាសុវត្ថិភាពមនុស្សជំនាន់នេះនិងជំនាន់ក្រោយៗទៀត​។  

លោក ហេង រតនា បានលើកឡើងថា : ទន្ទឹមនឹងនេះ​ មូលដ្ឋានសំខាន់បំផុត​ សូមមេត្តាកុំត្រេកត្រអាលជាមួយសន្តិភាពនិងសាកល្បងបង្កសង្គ្រាមជាថ្មីទៀតឱ្យសោះ!! ៕

ដោយ ៖ សហការី


ចែករំលែក៖