ព័ត៌មានទាន់ហេតុការណ៍៖

ប្រធាន(គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេចលើ ឯកសារពាក់ព័ន្ធចំនួន ៥

ចែករំលែក៖

ភ្នំពេញ ៖ លោក ប្រាជ្ញ ចន្ទ ប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)  បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីពិនិត្យ និងសម្រេចលើ៖

– កំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប កាលពីថ្ងៃទី១៩ និងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣

– ការស្នើសុំគ្រឿងឥស្សរិយយស ជូនថ្នាក់ដឹកនាំ និងអ្នករាជការ គ.ជ.ប សម្រាប់ឆ្នាំ២០២៣ ចំនួន ១៩៤រូប 

– លិខិតបទដ្ឋានដែលពាក់ព័ន្ធនឹងការងារការប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ 

– គំរូស្បោងដាក់បញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់ និងក្នុងរាជធានី ខេត្ត សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

– សេចក្ដីព្រាងសេចក្ដីណែនាំ ស្ដីពីការផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ប្រតិទិននៃផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ គំរូលិខិតអញ្ជើញ គំរូរបាយការណ៍ស្ដីពីការផ្ដល់លិខិតអញ្ជើញតាមភូមិ គំរូរបាយការណ៍សរុបលទ្ធផល ស្ដីពីការផ្ដល់លិខិតអញ្ជើញក្នុងឃុំ សង្កាត់ និងផ្ដល់បន្តដោយក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ។ ដោយឡែក លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការប្រើប្រាស់កម្មវិធីថតបញ្ជូន និងបញ្ចូលទិន្នន័យប្រព័ន្ធទីតាំងសកល GPS នៃទីស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) និងការិយាល័យបោះឆ្នោត» សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖