ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រគល់-ទទួលឧបករណ៍ប្រើប្រាស់សម្រាប់ពន្លត់អគ្គិភ័យ រថយន្តគិលានសង្រ្គោះជូនដល់អង្គភាពចំនួន៤ក្នុងខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញប្រគល់ឧបករណ៍ប្រើប្រាស់សម្រាប់ពន្លត់អគ្គិភ័យ រថយន្តគិលានសង្រ្គោះជូនដល់អង្គភាពស្នងការនគរបាលខេត្តបាត់ដំបង ផ្ដល់ជូនរថយន្តគិលានសង្រ្គោះជូនដល់កងរាជអាវុធហត្ថខេត្តបាត់ដំបង មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង និងមណ្ឌលបន្សាបគ្រឿងញៀន កែ ស៊ីនួន ដើម្បីពង្រឹងដល់ការដឹកជញ្ជូនសង្រ្គោះបឋមក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ឱ្យកាន់តែមានភាពល្អប្រសើរជាងមុនបានមួយកម្រិតទៀត។ 

សូមបញ្ជាក់ថា : ឧបករណ៍ប្រើប្រាស់សម្រាប់ពន្លត់អគ្គិភ័យ រថយន្តគិលានសង្រ្គោះ មានសារៈសំខាន់បំផុត សម្រាប់បម្រើឲ្យការជួយអន្តរាគមន៍ រាល់ហេតុការណ៍ដែលកើតឡើង នៅតាមមូលដ្ឋាន ។ ដូច្នេះគ្រប់អង្គភាព ទាំងតាមបណ្ដារាជធានីខេត្ត បើមាន ឧបករណ៍ប្រើប្រាស់សម្រាប់ពន្លត់អគ្គិភ័យ រថយន្តគិលានសង្រ្គោះ ទុកតាមអង្គភាព ជាប្រយោជន៍ដ៏ធំសម្រាប់ជួយដល់ប្រជាពលរដ្ឋ។ ពីព្រោះថាបច្ចុប្បន្ននេះ ក៏ដូចកន្លងមក តែងកើតមាននូវ ឧប្បត្តិហេតុ ផ្សេងៗ តាមដងផ្លូវ ករណីគ្រោះថ្នាក់ចរាចរណ៍ , និងអគ្គីភ័យឆាប់ឆេះផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ អគារសំណង់ សហគ្រាសផ្សេងៗ , ក៏ដូចជាមានអ្នកជំងឺនៅតាមបណ្ដារាជធានីខេត្ត បើអង្គភាពនីមួយៗ មានឧបករណ៍សម្ភារៈដូចខាងលើនេះ បានបម្រើឲ្យប្រជាពលរដ្ឋច្រើនធំធេងបំផុត ៕

ដោយ ៖ សិលា


ចែករំលែក៖