ព័ត៌មានទាន់ហេតុការណ៍៖

សភាសង្គមស៊ីវិលនៃសហព័ន្ធរុស្ស៊ី : ការបោះឆ្នោតនៅកម្ពុជា ធ្វើឡើងប្រកបដោយសុវត្ថិភាព ឯករាជ្យមិនលម្អៀង មានវិជ្ជាជីវៈ តម្លាភាព ស្របតាមស្តង់ដារអន្តរជាតិ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សភាសង្គមស៊ីវិលនៃសហព័ន្ធរុស្ស៊ី ចេញសេចក្តីថ្លែងការណ៍រួម៖ ការបោះឆ្នោតនៅកម្ពុជា ធ្វើឡើងប្រកបដោយសុវត្ថិភាព ឯករាជ្យមិនលម្អៀង មានវិជ្ជាជីវៈ តម្លាភាព ស្របតាមស្តង់ដារអន្តរជាតិ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតនៅកម្ពុជា។

 សូមបញ្ជាក់ថា : បន្ទាប់ពីបានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ សភាសង្គមស៊ីវិលនៃសហព័ន្ធរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍ ដោយបានកត់សម្គាល់ថា «ការបោះឆ្នោតនៅកម្ពុជាធ្វើឡើងប្រកបដោយសុវត្ថិភាព ឯករាជ្យមិនលម្អៀង មានវិជ្ជាជីវៈ តម្លាភាព ស្របតាមស្តង់ដារអន្តរជាតិ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតនៅកម្ពុជា»។

សូមជម្រាបជូនថា : ថ្លែងក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ លោក Andrey Maximov ប្រធានគណៈកម្មការអភិវឌ្ឍដែនដី រិស្ថានទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធនៃសភាសង្គមស៊ីវិលនៃសហព័ន្ធរុស្ស៉ី បានគូសបញ្ជាក់ថា «នៅថ្ងៃបោះឆ្នោត ពុំឃើញមានអំពើហិង្សា ឬបណ្តឹងតវ៉ាពីអ្នកបោះឆ្នោត បេក្ខជនគណបក្សនយោបាយ ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ ឬអ្នកសារព័ត៌មានណាមួយឡើយ ហើយក៏មិនមានឃើញកើតមានសកម្មភាពបង្ខិតបង្ខំ គំរាមកំហែង ឬទិញសន្លឹកឆ្នោតឡើយ»៕

ដោយ ៖ សហការី


ចែករំលែក៖