ខេត្តកំពង់ស្ពឺ៖ ដោយបានការអនុញ្ញាតពីឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួល នីតិវិធីពីលោក ចក សម្បត្តិ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺក្រោយពីមានការរាយការណ៍ពីប្រជាពលរដ្ឋនៅវេលាម៉ោង១:០០នាទីរសៀល នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៦ ថាមានការចែកចាយសារធាតុញៀននៅចំណុចផ្ទះមួយកន្លែងស្ថិតនៅភូមិត្រពាំងស្គុន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
នៅវេលាម៉ោង១:៤០នាទីរសៀល ថ្ងៃខែឆ្នាំដដែល កម្លាំងអ.ហស្រុកសាមគ្គីមុនីជ័យ ដឹកនាំដោយលោក វ.ទោ ជាង រចនា មេបញ្ជាការស្រុក បានចុះទៅដល់កន្លែងកើតហេតុ ក៏បានធ្វើការបង្ក្រាបភ្លាមៗនៅនឹងកន្លែង នៅចំណុចផ្ទះមួយកន្លែងស្ថិតនៅភូមិត្រពាំងស្គុន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់÷ ១.ឈ្មោះ មួង ស្រីល័ក្ខ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ននៅភូមិត្រពាំងស្គុន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ និង២. ឈ្មោះ ពេជ សាវឿន ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរធ្វេីការរោងចក្រ ទីលំនៅបច្ចុចុប្បន្នភូមិត្រពាំងស្គុន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
វត្ថុតាងរួមមាន: -ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន០៤កញ្ចាប់(១ កញ្ចាប់ល្មម នឹង ០៣ កញ្ចាប់តូច )-ម៉ូតូចំនួន ០១ គ្រឿង ( ម៉ាកHonda dream c125 ពណ៍ខ្មៅ ស៊េរីឆ្នាំ2010 ស្លាកលេខ ភ្នំពេញ1AH-0759 )- ទូរស័ព្ទចំនួន២ គ្រឿង( ម៉ាក Oppo ពណ៍ស ទាំងពីរគ្រឿង )
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើ បានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តតាមនិតិវិធី៕

ដោយ៖ សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច