ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនដៃដល់ ៣នាក់ ដែលវាយបុរសម្នាក់ និងសមត្ថកិច្ចម្នាក់ ព្រមទាំងវាយបំផ្លាញរថយន្តសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ជនដៃដល់ ៣នាក់ ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនបន្ទាប់ពីបានប្រើអំពើ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើអោយខូចខាតដោយចេតនា ប្រឆាំងនិងអ្នករាជការសាធារណ:(វាយកញ្ចក់រថយន្តសមត្ថកិច្ចបណ្តាលអោយបែក) កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣ វវេលាម៉ោង២០និង ០០នាទី នៅចំណុចតារាងបាលទាត់ខេមរា ផ្លូវលេខ៩៩R ក្រុមទី៨ ភូមិទួលសងែ្ក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះឈ្មោះ ជា ថារាជ ភេទប្រុស អាយុ២២ឆាំ្នមុខរបរ ដឹកអនឡាញ មានទីលំនៅផ្ទះជួល ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ចំណែកជនដៃដល់ ឈ្មោះ ថា ឡុងហាក់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបនៅផ្ទះ មានទីលំនៅផ្ទះគ្មានលេខ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ (គា្មនសារធាតុញៀន) ។

រីឯជនដៃដល់២នាក់ទៀត គឺប្រឆាំងសមត្ថកិច្ច វាយកញ្ចក់រថយន្ត និងវាយសមត្ថកិច្ចរបួស ដោយមានចេតនាចង់វាយរំដោះជនសង្ស័យពីសមត្ថកិច្ចក្នុងពេលប្រតិបត្តិការខាងលើ ៖ ២-ជនសង្ស័យឈ្មោះ សេង គ្រីហេង ភេទស្រី អាយុ៣៧ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅផ្ទះគ្មានលេខ ភូមិបាក់ទូកសង្កាត់ទួលសង្កែ១ខណ្ឌឬស្សីកែវ (គា្មនសារធាតុញៀន) ។ ៣-ជនសង្ស័យឈ្មោះ ផល ស្រីជីង ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ (គា្មនសារធាតុញៀន)។

* ស្នាកស្នាមរបួស: -របួសខ្នង និងដៃ ធ្ងន់ធ្ងរ(ជនរងគ្រោះ) -របួសស្នាមក្រចកលើថ្ងាស់សមត្ថកិច្ច

*សម្ភារៈខូចខាត: -បែកស្រាំកញ្ចក់រថយន្តខាងឆ្វេង

នៅថ្ងៃទី២៥ ខែកក្កដា ឆាំ២០២៣វេលាម៉ោងចំណុចកើតហេតុខាងលើជនរងគ្រោះនិងជនសង្ស័យបានឈ្លោះប្រកែកគ្នាស្រាប់តែជនសង្ស័យបានវាយជនរងគ្រោះមួយកែងនិងបានយកស្បែកជើងក្រាមប៉ុងធាក់មកលើជនរងគ្រោះរបួសខ្នងនិងដៃធ្ងន់ធ្ងររួចគេចខ្លួនបាត់អស់។

បន្ទាប់មកជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ក្រោយទទួលបណ្តឹង សមត្ថកិច្ចបានស្រាវជ្រាវ ឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យ នៅថ្ងៃទី៣០ ខែកក្កដា នៅចំណុចផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ស្រាប់តែក្រុមគ្រួសារជនសង្ស័យ បានប្រតាយប្រតប់ និងប្រើហិង្សាជាមួយសមត្ថកិច្ច បណ្តាលអោយរបួសសមត្ថកិច្ច ព្រមទាំងវាយកញ្ចក់រថយន្តរបស់សមត្ថកិច្ច បណ្តាលអោយបែកខាងឆ្វេងត្រូវសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ យកមកអធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ៕

ដោយ៖ ជីណា


ចែករំលែក៖