ព័ត៌មានទាន់ហេតុការណ៍៖

លោកទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សូមអរគុណលោកDave Leduc ! ចំពោះទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា និងក្បាច់គុនបុរាណខ្មែរ (គុនខ្មែរ)

ចែករំលែក៖

ភ្នំពេញ ៖ លោកទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងត្រូវឡើងកាន់ដំណែង ជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសកម្ពុជា នីតិកាលទី៧ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ មានប្រសាសន៍ថា, សូមអរគុណលោកDave Leduc ! ចំពោះទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា និងក្បាច់គុនបុរាណខ្មែរ (គុនខ្មែរ) ។

លោកទេសាភិបាលបណ្ឌិត បន្តថា , សួស្ដីលោក Dave Leduc ! 

សូមអរគុណលោកចំពោះទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា និងក្បាច់គុនបុរាណខ្មែរ (គុនខ្មែរ)។ សូមជូនពរលោកទទួលបានជោគជ័យ។ 

រង់ចាំជួបគ្នានាចុងឆ្នាំនេះ ពេលដែលលោកមកកាន់ប្រទេសកម្ពុជា។ 

សូមបញ្ជាក់ថា, លោកទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះ បន្ទាប់ពីលោក Dave Leduc !  បាន សរសេរថា, ខ្ញុំសូមអបអរសាទរឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់ តំណែងជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសកម្ពុជា

នៅចុងឆ្នាំនេះ ខ្ញុំមកលេងប្រទេសកម្ពុជាដ៏ស្រស់ស្អាត ហើយត្រូវ ទៅប្រកួតក្រោមគុនខ្មែរ។ នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រយុទ្ធដ៏ធំ បំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា និងអាស៊ីអាគ្នេយ៍ នៅពេលដែលខ្ញុំ មកដល់កម្ពុជា។

ខ្ញុំមានអ្នកតាមដានរាប់លាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែល មានប្រជាជនចំនួន 54 លាននាក់ ប្រទេសកម្ពុជាមាន 16 លាន នាក់ ហើយប្រទេសទាំងពីរនឹងលើកទឹកចិត្តពួកយើងដើម្បី អបអរសាទរមិត្តភាពដ៏អស្ចារ្យរវាងមីយ៉ាន់ម៉ា និងកម្ពុជាតាំងពី បុរាណកាលមក។ ប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោកនឹង និយាយអំពីព្រឹត្តិការណ៍នេះ ព្រោះវានឹងក្លាយជាការប្រយុទ្ធ ចូលនិវត្តន៍របស់ខ្ញុំ។ តើឯកឧត្តមចូលចិត្តសិល្បៈក្បាច់គុណ ឬទេ ? ប្រសិនបើចូលចិត្ត នោះពិតជាមហាកិត្តិយសសម្រាប់ខ្ញុំ សម្រាប់គូប្រជែងរបស់ខ្ញុំ និងប្រជាជនកម្ពុជាទាំងអស់ ប្រសិនបើ ឯកឧត្តមមានវត្តមានអញ្ជើញចូលរួមជាភ្ញៀវមហាកិត្តិយសនៅ ទីក្រុងភ្នំពេញ។

ទោះបីជាខ្ញុំជាជនជាតិបរទេសក៏ដោយ ក៏ខ្ញុំស្រឡាញ់និងគោរព កម្ពុជាផងដែរ ហេតុនេះហើយបានជាខ្ញុំព្រមប្រកួតក្រោមគុនខ្មែរ បុរាណ ព្រោះខ្ញុំដឹងពីប្រវត្តិសាស្ត្រពិត…. ខ្ញុំចង់ចាប់ដៃឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត។ សង្ឃឹមថា ឯកឧត្តមអាចពិចារណាតាម ការអញ្ជើញរបស់ខ្ញុំ … សូមទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ ៕

ដោយ : សិលា


ចែករំលែក៖