ព័ត៌មានទាន់ហេតុការណ៍៖

ងងុយដេកមួយភាំងបេីករថយន្តបុករះរថយន្តនិងម៉ូតូរួមទាំងផ្ទះប្រជាពលរដ្ឋរងការខូចខាត

ចែករំលែក៖

    ភ្នំពេញ​៖​ បុរសម្នាក់បេីករថយន្តទាំងងងុយដេកបានរេចង្កូតទៅបុករថយន្តសាលាបង្រៀនបេីកបរនិងម៉ូតូ២គ្រឿងរួមទាំងផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យរងការខូចខាត តែសំណាងដែរដែលមិនមានមនុស្សរងរបួស។ 

    ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក​ ថ្ងៃទី១៧​ ខែសីហា​ ឆ្នាំ២០២៣​ នៅចំណុចខាងជេីងបន្ទាយង៧០​ តាមបណ្តោយផ្លូវជាតិលេខ៣​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ នៅមុនពេលកេីតហេតុរថយន្តម៉ាកឡិចស៊ីស​ ពាក់ស្លាកលេខភ្នំពេញ2T-0337 ជារថយន្តសាលាបង្ក្រៀនបេីកបរ​ ម៉ូតូម៉ាកស្គូពីពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ1HP-4431 និងម៉ូតូធុនធំ​ពណ៌ទឹកដោះគោ​ ពាក់ស្លាកលេខភ្នំពេញ1GT -0981 កំពុងឈប់នៅលេីចិញ្ចេីមផ្លូវ ភ្លាមនោះស្រាប់តែមានបុរសម្នាក់បេីករថយន្តម៉ាកISUZU ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BE-6448​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ក្នុងទិសដៅពីជេីងទៅត្បូង ខណៈដល់ចំណុចកេីតហេតុក៏រេចង្កូតទៅបុករថយន្តឡិចស៊ីសហេីយបន្តទៅបុកម៉ូតូ១គ្រឿងនិងផ្ទះប្រជាពលរដ្ឋមួយកន្លែងខូចខាតសម្ភារមួយចំនួន ហេីយរថយន្តបង្កនៅមិនទាន់អស់ល្បឿនបានបន្តទៅបុកម៉ូតូមួយគ្រឿងទៀតរងបណ្តាលឱ្យរងការខូចខាត តែសំណាងល្អមិនមានមនុស្សរងរបួស។ 

     ក្រោយកេីតហេតុភាគីខាងរថយន្តបង្កបានសម្របសម្រួលព្រមទទួលកំហុសចេញថ្លៃជួសជុលទាំងអស់ទៅភាគីខាងគ្រោះដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖