ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា បណ្តេញជនជាតិចិនចំនួន ៩០នាក់ ពាក់ព័ន្ធបទល្មើសឆ្លងដែន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចេញពីប្រទេស

ចែករំលែក៖

ភ្នំពេញ៖ ក្រោមការដឹកនាំ និងបញ្ជាយ៉ាងម៉ឺងម៉ាត់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បានធ្វើការបណ្តេញជនជាតិចិនសរុប ៩០នាក់ (ស្រី ៣នាក់) ចេញពីកម្ពុជាតាមយន្តហោះពិសេស អាកាសយានដ្ឋានអន្តរជាតិតេជោ។

ជនជាតិចិនទាំងនោះមានពាក់ព័ន្ធនឹងការលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ លួចឆ្លងដែន និងប្រព្របឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ចំណាត់ការរបស់អាជ្ញាធរកម្ពុជា គឺមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពខុសច្បាប់ បង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។

សូមជម្រាបថា អាជ្ញាធរមានសមត្ថកិច្ចនៅតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖