ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យប្រុសស្រី២នាក់ត្រូវនគរបាលក្រុងប៉ៃលិនឃាត់ខ្លួនឆែកឆេររកឃើញថ្នាំញៀននិងវត្តុតាងផ្សេងៗ

ចែករំលែក៖

    ខេត្តប៉ៃលិន៖ នគរបាលក្រុងប៉ៃលិនបានឱ្យដឹងថា កាលពីថ្ងៃទី២៣​ ខែសីហា​ ឆ្នាំ២០២៣​ វេលាម៉ោង​១៥និង០០នាទី កម្លាំងផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល​ក្រុងប៉ៃលិនបានចុះល្បាតតាមភូមិសាស្ត្រ​ក្នុងមូល​ដ្ឋានក្រុងប៉ៃលិន​ ហើយពេលល្បាតដល់ចំណុចឡូបី​ ស្ថិតនៅភូមិអូរប្រេីស ​សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន​ ក៏ប្រទះឃើញមុខសញ្ញាគួរឱ្យសង្ស័យចំនួន០១នាក់​ ឈ្មោះ​ ជឹម​ ជឿន​ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ​មិនពិត​ប្រាកដ រស់នៅភូមិអូរប្រេីស សង្កាត់អូរ​តាវៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន​ ក៏ឃាត់សួរ​នាំ និងឆែកឆេរលើដងខ្លួន​រកឃេីញ​ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០១កញ្ចប់តូច​។

    សមត្តកិច្ចនគរបាលជំនាញបានបន្តថា តាមការឆ្លើយរបស់ជន​សង្ស័យខាងលេី​ បានឱ្យដឹងថា ថ្នាំញៀនដែលសមត្ថកិច្ចឆែកឆេររកឃេីញ​ននេះ គឺខ្លួនបានទិញពីឈ្មោះ​ ខុន​ ស្រីអែម ភេទ​ស្រី​ នៅចំណុចឡូពីរ ស្ថិតនៅភូមិអូរប្រេីស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន។

    សមតកិច្ចជំនាញបានបន្តទៀតថា- ក្រោយពីទទួលបានការអនុញ្ញាត​និងគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ​ សេង​ សុគន្ធ​ ស្នងការនគរបាលខេត្តប៉ៃលិន​ និងដោយមានការ​សម្របសម្រួលនីតិវិធី​ពីលោក សេង​ គីមឡាក់​ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន​ បានចាត់តាំងលោក​ ហេង​ ថៃផេង​ ព្រះរាជអាជ្ញារង​ នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ដឹកនាំកម្លាំងផែនប្រឆាំងគ្រឿង នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ចុះ​បង្ក្រាបជាក់ស្ដែងដោយឃាត់ខ្លួ​នជន​សង្ស័យ​ចំនួន០១នាក់ ឈ្មោះ​ ខុន​ ស្រីអែម ភេទស្រី អាយុ២១ឆ្នាំ មុខរបរ​មិនពិតប្រាកដ រស់នៅភូមិអូរប្រេីស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

-ឆែកឆេរ​ក្នុងគេហដ្ឋានរបស់ជនសង្ស័យរកឃេីញ​ដូចខាងក្រោម៖

១-ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង​។

២-ថង់សម្រាប់វេចខ្ចប់ថ្នាំញៀន០១ដុំ​។

៣-កាំភ្លេីងច្នៃ០៣ដេីម​(កាំភ្លើងច្នៃខ្លី០១ដេីម) នាំមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិនដេីម្បីធ្វើការសាកសួរ៖

I-ឃាត់ខ្លួនជនសង្ស័យសរុបរួមចំនួន០២​នាក់​ ស្រី០១នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ​ជឹម​ ជឿន​ ភេទប្រុស អាយុ៤២ឆ្នាំ​ មុខរបរមិនពិតប្រាកដ រស់នៅភូមិ​អូរប្រេីស សង្កាត់​អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន​ មានផ្ទុកសារធាតុញៀន(​+)។ 

២-ឈ្មោះ​ ខុន​ ស្រីអែម​​ ភេទស្រី​ ​អាយុ២១​ឆ្នាំ​ មុខរបរមិនពិតប្រាកដ រស់នៅភូមិ​អូរប្រេីស ​សង្កាត់​អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន​ មិនមានផ្ទុកសារធាតុញៀន(​-)។

II-វត្ថុតាងដកហូតសរុបរួមមាន៖

១-ម្សៅក្រាមពណ៌សថ្លា(សង្ស័យម៉ាទឹកកក)ចំនួន០១កញ្ចប់តូច ទម្ងន់០,២០ក្រាម​ ថ្លឹងទាំងសំបកថង់។

២-ជញ្ចីងថ្លឹងថ្នាំញៀន ចំនួន០១គ្រឿង។

៣-ថង់សម្រាប់វេចខ្ចប់ថ្នាំញៀន ចំនួន០១ដុំ។

៤-ទូរស័ព្ទដៃម៉ាកoppo ពណ៌ក្រហម ចំនួន០១គ្រឿង។ 

៥-ម៉ូតូម៉ាកhonda dream ពណ៌ខ្មៅ​ សេ៊រីចាស់​ ពាក់ផ្លាកលេខបាត់ដំបង​1k-0620 ចំនួន០១គ្រឿង។​

៦-កាំភ្លេីងច្នៃចំនួន០៣ដេីម(កាំភ្លើងឆ្ច្នៃខ្លី០១ដេីម)។

៧-កាណុងកាំភ្លេីងច្នៃចំនួន០២ដេីម។

៨-គ្រាប់កង់ចំនួន​០១​ប្រអប់។

៩-សម្ភារសម្រាប់ជក់គ្រឿងញៀនមួយចំនួន។

-ករណីខាងលើនេះ លោកអធិការក្រុងប៉ៃលិនបានស្នើសុំយោបល់លោក ស្នងការ ដើម្បីឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាងនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធី៕

ដោយ៖ ស សារ៉េត


ចែករំលែក៖