ខេត្តកណ្ដាល៖ នគរបាលខេត្តកណ្ដាល បើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាលួចបាន៤ករណីផ្សេងគ្នា ឈានដល់ឃាត់ខ្លួនជនសង្ស័យសរុប៥នាក់និងគេចខ្លួន៣នាក់ ដកហូតម៉ូតូ២គ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនផ្សេងទៀតផងដែរ ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឱ្យដឹងថា ករណីលួចមានស្ថានទម្ងន់ទោសមាន៣ករណីនិងលួចយ៉ាងសកម្ម១ករណី ។ ករណីលួចមានស្ថានទម្ងន់ទោស ករណីទី១កើតឡើងនៅស្រុកកោះធំ ឆក់ទូរស័ព្ទដៃ កើតឡើងកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៩និង៥០នាទីនៅចំណុចស្ពានលេខ៥៤ ស្ថិតនៅក្នុងភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ថា ឆេងលី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពោធិអណ្តែត សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល មុខរបរ កសិករ។ ជនសង្ស័យចំនួន០២នាក់ មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។ ករណីទី២នៅស្រុកកៀនស្វាយ ឆក់កាបូប កើតហេតុថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៩និង៤០នាទី ស្ថិតនៅលើផ្លូវលេខ១១០ ក្នុងភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ ត្រែ ស៉ីអេង ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនសង្ស័យ ០២នាក់ ១-ឈ្មោះពុធ ធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។ ២-ឈ្មោះស៊ុន សីម៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។ ករណីទី៣ កើតឡើងនៅស្រុកមុខកំពូល វាយយកម៉ូតូ កើតហេតុនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២១និង០០នាទី នៅចំណុចក្នុងឡឥដ្ឋ គីម តាយ ស្ថិតក្នុងភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ វឿន ស្រឿន ហៅឈីត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅសព្វថ្ងៃភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ជនសង្ស័យចំនួន ០៣នាក់ ឃាត់ខ្លួនបាន២នាក់ ១.ឈ្មោះ ថូ រី ហៅប៉ាវ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
២-ឈ្មោះ វ៉ាត ឈុនណា ហៅបឿន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល និងទី៣គេចខ្លួន។ ករណីទី៤ កើតឡើងនៅក្រុងតាខ្មៅ លួចយ៉ាងសកម្ម កើតហេតុកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១០និង៥៧នាទី
នៅចំណុចដីឡូត៍ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ហាស់ ចន្ទ័សេដា ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិ សង្កាត់កើតហេតុ ។ ជនសង្ស័យឈ្មោះ ម៉ៅ មាស ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន)។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើ រួមទាំងវត្ថុតាងពាក់ព័ន្ធត្រូវបាននគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ស្អាង ជ័យ