ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់បេីករថយន្តបញ្ច្រាសផ្លូវទៅបុកឡំប្រឺតាចំពីមុខពេញទំហឹង​ បណ្ដាលឱ្យក្រឡាប់​ ឯម្ចាស់របួសធ្ងន់

ចែករំលែក៖

    ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ បន្ទាប់ពីបេីកឡំប្រឺតា​តាមដងផ្លូវសុខៗត្រូវរថយន្ត​ Toyota Prius បេីកដោយស្ត្រីម្នាក់ក្នុងទិសដៅបញ្ច្រាសមកបុកចំពីមុខពេញទំហឹង​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០យប់​ ថ្ងៃទី៣​ ខែកញ្ញា​ ឆ្នាំ​២០២៣​ នៅចំណុចមុខសណ្ឋាគារសូលហ្វីតែល​ តាមបណ្ដោយផ្លូវសុធារស​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ខាងលេីនេះបានប្រាប់ឱ្យដឹងថា​ មុនកេីតហេតុ​ គេឃេីញរថយន្តបង្កម៉ាក​ Toyota Prius ពណ៌ខ្មៅ​ ពាក់ផ្លាក​លេខ​ ភ្នំពេញ​ 2BD-3685 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវសុធារស​ ទិសដៅបញ្ច្រាសផ្លូវចរាចរណ៍ពីជេីងមកត្បូងយ៉ាងលឿន​ ខណៈនោះក៏មានឡំប្រឺតា​ (កង់បីឥណ្ឌា)មួយគ្រឿង​ ពណ៌ស​ ពាក់ផ្លាក​លេខភ្នំពេញ​ 1HV-8926 ដែលបេីកបរដោយបុរសម្នាក់កំពុងធ្វេីដំណេីរតាមផ្លូវទិសដៅពីត្បូងមកជេីង​ក្នុងល្បឿនល្មម​ ក៏ត្រូវរថយន្តបង្កម៉ាក​ Prius ខាងលេីបុកចំពីមុខឡំប្រឺតាពេញទំហឹង​ បណ្ដាលឱ្យឡំប្រឺតា​ ក្រឡាប់ផ្ងារជេីងម្ខាង​ រីឯតៃកុងរងរបួសធ្ងន់​ ។ 

      ក្រោយកេីតហេតុភ្លាមៗ​ គេសង្កេតឃេីញស្ត្រីម្នាក់មានស្នាមសាក់ពេញខ្លូនដែលជាតៃកុងរថយន្តបង្ក​ បានចុះពីរថយន្ត​ ហេីយនិយាយដូចជាអស់កម្លាំងរវេីលរវាយ​ ។ ដោយឡែកបុរសរងគ្រោះដែលបានរបួសធ្ងន់នោះ​ ភ្លាមៗត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យ​ ។ 

    បន្ទាប់ក្រោយមកក៏មានវត្តមានសមត្ថកិច្ចមូលដ្ឋាន​ និងមន្ត្រីជំនាញចរាចរណ៍ចុះមកដល់​ រួចធ្វេីការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំភាគីទាំងសងខាងចូលទៅដោះស្រាយតាមក្រោយ​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ

     


ចែករំលែក៖