ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ​ ហ៊ុន​ សែន សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម សាយ បូរី ដែលបានសម្រេចចិត្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ​ ហ៊ុន​ សែន​ បានមានប្រសាសន៍ថា ៖​ ជាថ្មីម្តងទៀតក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម សាយ បូរី ដែលបានសម្រេចចិត្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោលើកថា : តាមរយៈនៃការចូលរួមរបស់ឯកឧត្តម សាយ បូរី គណបក្សប្រជាជនកម្ពុជានឹងទទួលបានបញ្ញាវ័នដែលជាទីគោរពនិងធនធានមនុស្សដ៍កម្របន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន សូមជូនពរឯកឧត្តម សាយ បូរីនិងក្រុមគ្រួសារជួបតែសេចក្តីសុខសេចក្តីចម្រើន។

សូមបញ្ជាក់ថា : សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍បែបនេះ បន្ទាប់ពី លោក សាយ បូរី បង្ហោះថា : ជូនជនរួមជាតិជាទីស្នេហា!

ខ្ញុំ សាយ បូរី បានលាលែងចេញពីគណបក្សលោកតាសឺន សាន តាំងពីឆ្នាំ ១៩៩៥ មុននឹងមកបង្កើតគណ:មេធាវី ហើយក៏នៅបន្តឯករាជរហូត ដើម្បីបំរើជាតិខ្មែរ។ ខ្ញុំយល់ ច្បាស់អំពីមនោគមវិជ្ជាដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន ដែលក្នុងខ្លឹមសារស៊ីជម្រៅត្រូវនឹងឧត្តមគតិ របស់ខ្ញុំទាំងស្រុង ជាពិសេស បានឃើញច្បាស់អំពីការ ឈានឡើងជាបន្តបន្ទាប់នៃការអភិវឌ្ឍប្រទេសជាតិ, កិត្យានុភាពជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព។ មួយជីវិតខ្ញុំជាអ្នកសិក្សា ស្រាវជ្រាវ, ជាអ្នកបណ្តុះបណ្តាលបញ្ញវន្តនានាជាច្រើននាក់ និងជាអ្នកនយោបាយមួយរូប, ខ្ញុំមើលឃើញច្បាស់ថា ស្ថានភាពស្រុកទេសយើង មានលក្ខណៈល្អប្រសើរស្ទើគ្រប់ វិស័យ ហើយគ្រឹះនៃសុខសន្តិភាព ព្រមទាំងការរៀបចំការ បន្តវេនដឹកនាំប្រទេស ដោយអ្នកជំនាន់ក្រោយ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាបញ្ញវន្តពោ ពេញទៅដោយសមត្ថភាព នឹងបន្តធ្វើឱ្យប្រទេសជាតិយើង កាន់តែមានការរីកចំរើន និងកិត្យានុភាពជាតិ។

លោក សាយ បូរី បានបន្តថា : លើឆាកអន្តរជាតិ ហើយប្រជាជននឹងបន្តរស់នៅក្នុងភាព សុខសាន្តក្រោមដំបូលនៃសុខសន្តិភាព។

ខ្ញុំបានសម្រេចចិត្តដើរតាមមាគ៌ានៃគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ គណបក្សដ៏ឆ្នើម និងជាមហាអគ្គមគ្គុទេសរបស់ជាតិ។ នៅ ព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ ខ្ញុំបានផ្ញើសារគោរព ស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា ដើម្បីបង្ហាញទឹកចិត្តរបស់ខ្ញុំចង់សុំចូលជាសមាជិកនៃ គណបក្សប្រជាជនកម្ពុជា រួមគ្នាបន្តដំណើរកសាង ប្រទេសជាតិ ពីក្រោយអ្នកបន្តវេនទៅមុខ ឆ្ពោះទៅរកការ រីកចម្រើនរបស់សង្គមឲ្យកាន់តែបានឆាប់រហ័ស។

ខ្ញុំសូមគោរពអរគុណសម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា ដែលបានសម្រេចទទួលខ្ញុំភ្លាមឲ្យ ចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ។

ខ្មែររួមគ្នាជាធ្លុងមួយ ខ្មែរខ្លាំង និងបានសុខក្សេមក្សាន្ត យូរអង្វែង ហើយស្រុកទេសនឹងរីកចម្រើនឆាប់រហ័ស។

(សាយ បូរី)

ដោយ ៖ សុខ ខេមរា


ចែករំលែក៖