ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ក្នុងករណីចោរកម្ម

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ច នគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ក្នុងករណីចោរកម្ម។យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងនៅរសៀលថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២៣នេះថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ពៅ វ៉ាយុ អាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្តាល ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ចំណែកជនសង្ស័យដែលរត់គេចខ្លួនមានឈ្មោះ យ៉ង ពឿន អាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកណ្តាល ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

សមត្ថកិច្ចបញ្ជាក់ទៀតថាចំណែកម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ នាង សុវិសាល ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិខ្មែរមុខរបរគ្រូបង្រៀនរស់នៅភូមិឃុំកើតហេតុខាងលើ ។

ប្រភពបន្តថា នៅម៉ោង២និង៣០នាទី រសៀលថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០២៣ នៅចំណុចភូមិប្រាសាទ ឃុំពោធិរាជ ស្រុកស្វាយជ្រំក្រុមចោរមានគ្នាចំនូន០២នាក់ជិះមូតូ០១គ្រឿងបានចូលលួចផ្ទះឈ្មោះ នាង សុវិសាល ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិខ្មែរមុខរបរគ្រូបង្រៀន។

ប្រភពបន្ថែមថា ពេលនោះប្រជាពលរដ្ឋបានឃើញក្រុមចោរក៏ស្រែកនាំគ្នាព័ទ្ធចាប់បាន ០១នាក់ ឈ្មោះ ពៅ វ៉ាយុ យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិរាជ ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថាបក្សពួកខ្លួនមានគ្នា ម្នាក់ទៀត ឈ្មោះ យ៉ង ពឿន ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកណ្តាល ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ហើយខ្លួនក៏ធ្លាប់ជិះម៉ូតូឌុបគ្នាមកលួច ទ្រព្យសម្បត្តិផ្ទះប្រជាពលរដ្ឋ មិនស្គាល់ឈ្មោះស្ថិតនៅភូមិប្រាសាទ ឃុំពោធិរាជ ស្រុកស្វាយជ្រំ បានចំនួន០២លើកមកហើយ។

សមត្ថកិច្ចបន្ថែមថា វត្ថុតាងចាប់យករូមមាន  ម៉ូតូម៉ាក វីវ៉ា ០១គ្រឿង គ្មានស្លាកលេខ, អំពួលសូឡា ០១គ្រឿងនិង សម្ភារៈសោមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖ សុថាន

 


ចែករំលែក៖