ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះ០១ខ្នងត្រូវអគ្គិភ័យឆាបឆេះខូចខាតសរុបជាទឹកប្រាក់អស់ប្រហែល១០.០០០ដុល្លារ!

ចែករំលែក៖

ខេត្តបាត់ដំបង ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះ០១ខ្នង នៅវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៧ ស្ថិតក្នុងភូមិថ្កូវ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ០៥ x ០៧ម៉ែត្រ រួមជាមួយសម្ភារៈខូចខាតរួមមាន ៖ -គ្រែឈើប្រអប់ចំនួន ០១គ្រឿង -សាឡុង០១ឈុត -ទូឈើចំនួន០៥ -ម៉ាសុីនត្រជាក់ចំនួន០២ -លុយសុទ្ធចំនួន ៣.០០០ដុល្លារ ដែលសរុបការខាតបង់ទាំងអស់ប្រហែល ១០.០០០ដុល្លារ ដែលមានម្ចាស់ឈ្មោះ ទាវ ប៊ុនថាន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិថ្កូវ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង  ។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនូន០១គ្រឿងដោយប្រេីប្រាស់ទឹកអស់ចំនួន០១ឡានផងដែរ ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖