ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូសណ្តោងរ៉ឺម៉កបុករថយន្តស៊េរីទំនេីបបណ្តាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖ ម៉ូតូសណ្តោងរ៉ឺម៉កបេីកបរលឿនចាប់ហ្វ្រាំងមិនជាប់ជ្រុលបុករថយន្តពីក្រោយបណ្តាលឱ្យរងការខូចខាតតែមិនមានមនុស្សរងរបួសនោះទេ។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលា៩យប់​ ថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ២០២៣​ នៅចំណុចមុខវត្តសំបួរមាស​ តាមបណ្តោយផ្លូវលេខ២១៧​ ស្ថិតក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកMG ពណ៌ស​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២១៧​ ក្នុងទិសដៅពីត្បូងទៅជេីង​ ខណៈមកដល់ចំណុចកេីតហេតុក៏ស៊ីញ៉ូបត់ឆ្វេងឆ្លងផ្លូវបំណងបត់ត្រឡប់ក្រោយភ្លាមនោះស្រាប់តែមានបុរសម្នាក់បេីកម៉ូតូសណ្តោយរ៉ឺម៉កមកពីក្រោយលឿនចាប់ហ្វ្រាំងមិនជាប់ក៏ជ្រុលបុកពេញទំហឹងបណ្តាលឱ្យរងការខូចខាតបែងស្តុបខាងក្រោយផ្នែកខាងឆ្វេង​ តែមិនមានមនុស្សរងរបួសនោះទេ។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងធ្វេីការសម្របសម្រួលភាគីទាំងសងខាង៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖