ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីសម្រេចស្តីពីការបិទមន្ទីរសម្រាកព្យាបាល និងសម្ភពសមុទ្រក្រុង

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីសម្រេចស្តីពីការបិទមន្ទីរសម្រាកព្យាបាល និងសម្ភពសមុទ្រក្រុង ។ 

ប្រការ១. បិទ មន្ទីរសម្រាកព្យាបាល និងសម្ភព សមុទ្រក្រុង ដែលមានទីតាំងស្ថិតនៅផ្ទះគ្មានលេខ ផ្លូវ ៧០១ ភូមិ០៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ របស់លោកវេជ្ជបណ្ឌិត អាន ដា រីដេត ដោយមូលហេតុមិនមានលិខិតអនុញ្ញាតបើកមន្ទីរសំរាកព្យាបាល ។

ប្រការ២ ៖ ប្រធានការិយាល័យនិយ័តកម្មសុខាភិបាល និងលោកវេជ្ជបណ្ឌិត អាន ដារីដេត មានភារកិច្ច អនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ ៕

ដោយ ៖ សហការី


ចែករំលែក៖