ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ ហាយឡេនឌ័រ​ បេីកឡេីងសួនពុះចែកទ្រូងផ្លូវOCIC​និងបុកគ្រឹះបង្គោលភ្លេីងរងការខូចខាត

ចែករំលែក៖

  ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្ត​ High Lander មួយគ្រឿង​យ៉ាងលឿន​ ខណៈដល់ផ្លូវកោងមិនប្រយ័ត្ន​ ក៏ជ្រុលចង្កូតឡេីងសួនពុះចែកទ្រូងផ្លូវនិងបុកគ្រឹះបង្គោលភ្លេីង រងការខូចខាតយ៉ាងដំណំ​ តែក្នុងករណីនេះមិនមានអ្នករងរបួសនោះទេ​។ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលា​ម៉ោង​៣​ និង១៥នាទីទាបភ្លឺ​ ថ្ងៃទី​១៧​ ខែតុលា​ ឆ្នាំ​២០២៣​ ស្ថិត​តាមបណ្ដោយផ្លូវ​OCIC សង្កាត់​ព្រែក​លៀប​ ខណ្ឌជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ ។

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនកេីតហេតុ​ មានរថយន្តបង្កម៉ាក High Lander ពណ៌ទឹកប្រាក់​ ពាក់ផ្លាកលេខ ភ្នំពេញ​2O-1458 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវOCIC ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុ​ដោយស្ថានភាពផ្លូវកោងផង​ រីឯអ្នកបេីកបរមិនបង្អន់ល្បឿនផង​ ក៏ជ្រុលឡេីងសួនពុះចែកទ្រូងផ្លូវនិងបុកគ្រឹះបង្គោលភ្លេីងឡេីងរបេីកគល់រងការខូចខាតយ៉ាងដំណំ​ តែក្នុងករណីនេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡេីយ​។ 

    ក្រោយកេីតហេតុ​ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​ ​នៃអធិការដ្ឋាន​នគរបាល​ខណ្ឌជ្រោយចង្វារ​ បានចុះមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកដេីម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមនីតិវិធីនាពេលក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖