ភ្នំពេញ ៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលត្រូវបានជនអានាមិកលួចយកទៅកាន់កាប់ កាលពីវេលាម៉ោង ៨:៣០នាទី ព្រឹកថ្ងៃទី១៩វិច្ឆិកា ត្រូវបានក្រុមការងារទទួលយកមកគ្រប់គ្រងវិញរួចរាល់ នៅវេលាម៉ោង ១៥:៥០ នាទីថ្ងៃដដែល។ នេះជាការបញ្ជាក់ពីខាង សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមសេចក្ដីជូនដំណឹង ។
សហភាពសហព័ន្ធយុវជនកម្ពុជា សូមជម្រាបជូនសមាជិក សមាជិកា និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ទំព័រហ្វេសប៊ុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលត្រូវបានជនអានាមិកលួចយកទៅកាន់កាប់ កាលពីវេលាម៉ោង ៨:៣០នាទី ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រូវបានក្រុមការងារទទួលយកមកគ្រប់គ្រងវិញរួចរាល់ នៅវេលាម៉ោង ១៥:៥០ នាទីថ្ងៃដដែលនេះ។
អាស្រ័យហេតុនេះ សូមសមាជិក សមាជិកា និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ! ៕
ដោយ ៖ សហការី