ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាសោកស្តាយ ! អគ្គិភ័យឆាបឆេះផ្សារបុរីសន្តិភាព២ ខូចខាតសម្ភារៈ ឆេះតូបក្នុងផ្សារចំនួន ៤១៩​ តូប អស់ទាំងស្រុង

ចែករំលែក៖

ភ្នំពេញ៖​ ពិតជាសោកស្តាយពន់ពេកហើយ ! ខណៈអគ្គិភ័យឆាបឆេះផ្សារបុរីសន្តិភាព២  ស្ថិតនៅផ្លូវបេតុង ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​  កាលពីវេលាម៉ោង​ ០០និង៥០​ នាទីយប់អធ្រាត្រ ឈានចូលថ្ងៃទី២៨​ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលកំពុងចូលនិន្ទ្រាស្កប់ស្កល់ទៅហើយ ។ 

ប្រភពខ្លះបញ្ជាក់ថា៖ ម្ចាស់ទីតាំង​ឈ្មោះ ស្រី ចាន់ថាត ភេទ​ ប្រុស អាយុ ៣៨​ ឆ្នាំ ជនជាតិ ខ្មែរ​ មុខរបរ​ ម្ចាស់ផ្សារ កើតហេតុខាងលើ ។

ដោយឡែកមូលហេតុដែលបណ្តាលអោយឆេះនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់នៅឡើយថា បណ្តាលមកពីអ្វីពិតប្រាកដ ខណៈកំពុងបន្តការស្រាវជ្រាវ ។​ 

អគ្គិភ័យឆាបឆេះផ្សារបុរីសន្តិភាព២  ខូចខាតសម្ភារៈ ឆេះតូបក្នុងផ្សារ ជាប្រភេទសំណង់ដែកប្រក់ស័ង្កសី ទំហំ ៣២​x១០០​ ម៉ែត្រ។​ ក្នុងនោះខូចខាតសម្ភារៈ ឆេះតូបក្នុងផ្សារចំនួន ៤១៩​ តូប អស់ទាំងស្រុង និងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ៕

ដោយ ៖ សហការី


ចែករំលែក៖