ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តសៀមរាប​៖​ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក​ មានភ្ញៀវទេសចរមកកម្សាន្តជាង ៣០ម៉ឺននាក់

ចែករំលែក៖

ខេត្តសៀមរាប​៖​ ខេត្តសៀមរាប នៅក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ មានភ្ញៀវទេសចរចូលមកទស្សនាចំនួនប្រមាណ ៣០៤ ២៦១នាក់ មានការកើនឡើងប្រមាណ ១០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួន ២៧៦៥៩២នាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។ 

របាយការណ៍ដដែល​បន្តថា​ ក្នុងនោះ​រួមមាន​ដូចខាងក្រោម​៖

ភ្ញៀវទេសចរបរទេសមានចំនួន ១៤ ២៦១នាក់ មានការថយចុះចំនួន ៤៦.៣៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួន ២៦៥៩២នាក់ ។

ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ២៩០ ០០០នាក់ មានការកើនឡើងប្រមាណ ១៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួនប្រមាណ ២៥០ ០០០នាក់ ។

មន្ទីរទេសចរណ៍ខេត្តសៀមរាប​ បានគូសបញ្ជាក់ទៀត​ថា​ ក្នុងនោះ តំបន់រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ១៤៧ ០០០នាក់ ;រមណីយដ្ឋានភ្នំគូលែន មានចំនួនប្រមាណ ៨០០០នាក់; ដងស្ទឹងសៀមរាប មានចំនួនប្រមាណ ១១០ ០០០នាក់ ;​ និងនៅតាមសហគមន៍ទេសចរណ៍មានចំនួនប្រមាណ ២៥ ០០០នាក់៕

ដោយ​៖ សហការី​


ចែករំលែក៖