ខ្សែការពារ Conor Bradley របស់អៀរឡង់ខាងជើងបានចុះកិច្ចសន្យារយៈពេលវែងថ្មីជាមួយក្លិបហង្សក្រហម Liverpool។ កីឡាករវ័យ២០ឆ្នាំរូបនេះបានយល់ព្រមលក្ខខណ្ឌថ្មីជាមួយក្លិប Premier League បន្ទាប់ពីបង្ហាញខ្លួនជាលើកដំបូងក្នុងរដូវកាលនេះក្នុងការប្រកួត Europa League ពូល E កាលពីថ្ងៃព្រហស្បតិ៍លើក្រុម LASK នៅ Anfield ។
ខ្សែការពារ Bradley បានចូលរួមជាមួយ Liverpool ក្នុងឆ្នាំ២០១៩ ពីក្លិបកុមារភាព Dungannon Swifts។ គាត់ត្រូវបានអៀរឡង់ខាងជើងស៊ុតបញ្ចូលទីបាន១៣ដង។ Bradley បានបង្ហាញខ្លួនជាលើកដំបូងនៅ Liverpool ក្នុងខែកញ្ញា ឆ្នាំ២០២១ ហើយបានបង្ហាញខ្លួនចំនួន៦ប្រកួតសរុបសម្រាប់ក្រុមរបស់លោក Jurgen Klopp ។
គាត់បានចំណាយពេលរដូវកាល២០២២-២០២៣ ក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅក្លិប Bolton ដោយស៊ុតបញ្ចូលទីបាន៧គ្រាប់ក្នុង៥៣ប្រកួត និងទទួលបានពានរង្វាន់កីឡាករវ័យក្មេង និងកីឡាករឆ្នើមប្រចាំរដូវកាលរបស់ក្លិបផងដែរ។
Bradley បានជំនួស Ryan Gravenberch ក្នុងដំណាក់កាលបិទបញ្ចប់នៃជ័យជម្នះរបស់ Liverpool លើក្រុម LASK ដោយបានជាសះស្បើយពីរបួសខ្នងដែលបានធ្វើឱ្យគាត់ចេញពីការប្រកួត៦លើកចុងក្រោយរបស់អៀរឡង់ខាងជើង ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)