ព័ត៌មានទាន់ហេតុការណ៍៖

លោក ខៀវ កាញារីទ្ធ ៖ រៀនពីអតីតកាលដើម្បីយល់ពីបច្ចុប្បន្នសម្រាប់គូសវាសអនាគត !

ចែករំលែក៖

ភ្នំពេញ ៖ ការវាយលុកថ្ងៃ ៧ តុលា ២០២៣ របស់ពួកហាម៉ាស់ទៅលើតំបន់នានាដែលពួកអុីស្រាអែលបានកាន់កាប់ ត្រូវបានអ្នកផងចាត់ទុកជាអំពើលេលា បើសិនជាគេមើលលើទំហំវិនាសកម្មដែលអុីស្រាអែលបានសងទៅវិញនៅតំបន់ហ្កាហ្សា ! មនុស្សជិត ២ ម៉ឺននាក់បានស្លាប់ ហេដ្ឋារចនាសម្ព័ន្ធនានានៅភាគខាងតំបន់ហ្កាហ្សាត្រូវបានបំផ្លាញខ្ទេចខ្ទីរ ។ ប៉ុន្តែដូចឧត្តមសេនីយ វ៉ូ ង្វៀនយ៉ាប់ របស់វៀតណាមបាននិយាយអញ្ចឹង គឺ «នៅក្នុងសង្គ្រាមមានកត្តា ២ ជាសំខាន់ មួយជាកត្តាយោធា និង មួយទៀតជាកត្តានយោបាយ» ហើយចំពោះសង្គ្រាម Assymetry រវាងវៀតណាម និង សហរដ្ឋអាមេរិក គឺនយោបាយត្រូវបានគិតគូរយ៉ាងល្អិតល្អន់មុនយុទ្ធសាស្ត្រយោធា ហើយនេះគឺជាបន្ទាត់មេរៀនដែលពួកហាម៉ាស់បានរៀនសូត្រ ។ នេះជាការលើកឡើងរបស់ លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម កាលពី២ថ្ងៃមុន លើផេកផ្លូវការ របស់លោក ។ 

លោកបន្តថា៖ ប៉ុន្តែតើចំណុចណាដែលពួកហាម៉ាស់រៀនពីសង្គ្រាមវៀតណាម ?

ជាការវិភាគរបស់ខ្ញុំនៅពេលនេះ គឺ ពួកហាម៉ាស់បានរៀនសូត្រពីការវាយលុកពេលចូលឆ្នាំចិន ១៩៦៨ ដែលគេអោយឈ្មោះថា«ការវាយលុករដូវតេត» [ Têt Offensive ]  ។ តេតគឺជាឈ្មោះរដូវចូលឆ្នាំវៀតណាម ។

នៅពេលព្រឹកថ្ងៃចូលឆ្នាំតេតនោះ ( ៣១ មករា ១៩៦៨ ) កងទ័ពយៀកកុងជាង ៨៥ ០០០ នាក់បានបើកការវាយប្រហារជាទូទៅសំដៅកម្ទេចមូលដ្ឋានយោធាសំខាន់ៗរបស់អាមេរិក និង ទីកន្លែងរដ្ឋបាលខេត្តសំខាន់ៗរបស់រដ្ឋបាលធីវគីនៅទូទាំងភាគខាងត្បូងវៀតណាម ។ យុទ្ធសាស្ត្រពួកយៀកកុងសម័យនោះគឺកម្លាំងវាយលុកទូទាំងប្រទេសនឹងបំផុសអោយមានការងើបឡើងរបស់ប្រជាជនផ្តួលរំលំរដ្ឋាភិបាលធីវគី ចាប់បង្ខំសហរដ្ឋអាមេរិកដែលបាត់បង់កូនជឹងរបស់ខ្លួន គ្មានលេសអ្វីនឹងនៅបន្តសង្គ្រាមតទៅទៀតនៅភាគខាងត្បូងវៀតណាម ។

ប៉ុន្តែផ្ទុយពីការរំពឹងទុក ប្រជាជននៅភាគខាងត្បូងវៀតណាមមិនបានងើបបះបោរ កងទ័ពធីវគី មិនគ្រាន់តែទម្លាក់អាវុធ តែបានតបតវិញយ៉ាងខ្លាំងក្លាតទល់កងទ័ពយៀកកុង ។

នៅមានត……៕ 

ដោយ ៖ សិលា


ចែករំលែក៖