ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៣នាក់ត្រូវបានប៉ូលិសស្រុកអូរយ៉ាដាវឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តរតនគិរី៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងនោះមកកាន់សាលាដំបូងខេត្តរតនគិរីនៅថ្ងៃសៅរ៍ទី០៩ខែធ្នូ ឆ្នាំ២០២៣។

ដោយមានការចង្អុលបង្ហាញយកចិត្តទុកដាក់ ពីលោកឧត្ដមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី ស្ដីពីការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងភូមិសាស្ត្រខេត្តរតនគិរី លោកឧត្ដមសេនីយ៍ត្រី វ៉ាន សង្វាត ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន​ ក្នុងការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំឆ្នាំ។ 

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី​៨​ ខែ​ធ្នូ​​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​១៥​ និង ៣០​នាទី​រសៀល​ កម្លាំង​ផែ្នក​ប្រឆាំង​បទល្មើសគ្រឿងញៀន​ សហការ​ជាមួយ​កម្លាំងប៉ុស្តិ៍​នគរបាល​រដ្ឋបាលយ៉ាទុង​ បានចុះ​បង្រ្កាបករណី​គ្រឿង ញៀន​ ១​ករណី​ ​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​៣​មុខសញ្ញា​ ដកហូតវត្ថុតាង​ពាក់ព័ន្ធ​និង​គ្រឿងញៀន​មួយចំនួន​ ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធីពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។ 

ជនសង្ស័យ៣នាក់ ១-ឈ្មោះ​ សល់​ ថូ​ ភេទប្រុស​ អាយុ​១៦ឆ្នាំ​ ជនជាតិ​ច្រាយ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​កសិករ​ ទីលំនៅបច្ចុប្បន្ន​ភូមិសុស​​ ឃុំ​យ៉ាទុង​ ស្រុក​អូរយ៉ាដាវ​ ខេត្ត​រតនគិរី​។ 

២-ឈ្មោះ​ សេវ​ ពុធ​ ភេទប្រុស​ អាយុ​៣១ឆ្នាំ​ ជនជាតិ​ច្រាយ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​កសិករ​ទីលំនៅបច្ចុប្បន្ន​ភូមិ​ពាក់ ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ​ ខេត្ត​រតនគិរី​ ។

៣-ឈ្មោះ​ រចំ​ ធិ​ ភេទប្រុស​ អាយុ​២០ឆ្នាំ​ ជនជាតិ​ច្រាយ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិពាក់​ ឃុំ​យ៉ាទុង​ ស្រុកអូរយ៉ាដាវ​ ខេត្ត​រតនគិរី​។ 

សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន​៖

១​-ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ ចំនួន​០១​ថង់តូច​

២-ទូរស័ព្ទ​ដៃចំនួន​ ១​គ្រឿង​

៣-ម៉ូតូ​ចំនួន​ ៣​គ្រឿង​

៤.កាំភ្លើង​កែឆ្នៃចំនួន​១ដេីម

៥.​ ជញ្ជីង​ ចំនួន​១គ្រឿង​  

៦.ឧបករណ៍​សេព​គ្រឿងញៀន​ ថង់​ច្រក​មួយចំនួន​ទៀត៕

ដោយ៖ សូរិយា


ចែករំលែក៖