ព័ត៌មានទាន់ហេតុការណ៍៖

តោះមកស្គាល់ ! ឥស្សរជនចំនួន២៣រូប ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ បោះឆ្នោតជ្រើសតាំងជា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានសមាជិកនៃអង្គសន្និបាតគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាដោយសំឡេងឆ្នោតគាំទ្រ ចំនួន ១ ១៨៧ សំឡេង ដែលស្មើនឹង ៩៩.៩២% ខណៈសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បានបោះឆ្នោតជ្រើសរើសបន្ថែមថ្មីចំនួន ២៣ រូបទៀត។

សូមបញ្ជាក់ថា ៖ ឥស្សរជនចំនួន ២៣រូបនោះរួមមាន៖ លោក វង សូត, លោក ស៊ុន ចាន់ថុល, បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន, បណ្ឌិត សាយ សំអាល់, អភិសន្តិបណ្ឌិត ស សុខា, លោក ទៀ សីហា, លោក កើត រិទ្ធ, លោក សុខ ចិន្តាសោភា, លោក វង្សី វិស្សុត, កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង, លោក ជីវ កេង, លោក អ៊ុច បូររិទ្ធ, លោក អូស្មាន ហាស្សាន់, កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង, លោក ម៉ៅ សុផាន់, លោក ទៀ វិញ, លោក សឹង សំណាង, លោក ស ថេត, អ្នកឧកញ៉ា លី យ៉ុងផាត់, លោកស្រី ជា សិរី, លោក សោម សឿន, លោក ហ៊ុន ម៉ានី និងលោក ប៉េង ពោធិ៍នា។

សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ទៅនៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា វិមាន ៧មករា។ 

សូមជម្រាបថា៖ នៅក្នុងមហាសន្និបាតកាលពីម្សិលមិញ សមាជិកចំនួន ៤៩៦ នាក់បន្ថែមទៀតត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេចបញ្ចូលទៅក្នុង គណៈកម្មាធិការកណ្តាលគណបក្ស។ ការបន្ថែមសមាជិកថ្មីជិត ៥០០ នាក់នេះ ធ្វើឱ្យគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច មានសមាជិកសរុបរហូតដល់ ១.៣១២រូប ៕ 

ដោយ ៖ សិលា


ចែករំលែក៖