ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកឡំប្រឺតាពីក្រោយពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ខ្លួនឯងត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សាក់ សុខ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិរលួស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញឡំប្រឺតាមួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1P-1380ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿនសង្ស័យអ្នកបើកស្រវឹងស្រាបានជ្រុលទៅបុកគូទឡំប្រឺតាពេញទំហឹងបណ្តាលឱ្យមូ៉តូដួលទៅនឹងថ្នល់រងរបួសធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈដេីម្បីព្យាបាល៕
ដោយ៖សុខាសែនជ័យ