ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋខ្មែរកំពុងរស់នៅក្នុងប្រទេសជប៉ុន បង្ហាញក្តីរីករាយដែលបានទៅទទួលស្វាគមន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត និងបានអះអាងថា គាត់ចំណាយថវិកាផ្ទាល់ខ្លួនទាំងអស់ គឺមិនមានអ្នកណាជួលនោះទេ

ចែករំលែក៖

ប្រទេសជប៉ុន ៖ ប្រជាពលរដ្ឋខ្មែរដែលកំពុងប្រកបការងារ និងរស់នៅប្រទេសជប៉ុនមួយរូប បានលើកឡើងថាការដែលគាត់ បានអញ្ជើញចូលរួមទទួលស្វាគមន៍ និងចូលរួមកម្មវិធីជួបសំណេះសំណាល ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺជាការស្ម័គ្រចិត្ត និងការស្រលាញ់ពេញចិត្ត មិនមានការបង្ខិតបង្ខំ ឬជួល ដូចការលើកឡើងអវិជ្ជមានមួយចំនួននោះឡើយ។ 

នៅក្នុងវីដេអូ ថតដោយខ្លួនឯង អ្នកនាង អាលីស ដែលជាពលរដ្ឋខ្មែរកំពុងរស់នៅ និងធ្វើការងារនៅក្នុងប្រទេសជប៉ុន បានរៀបរាប់ថា ការធ្វើដំណើរមកចូលរួមជួបសម្តេចធិបតី ហ៊ុន ម៉ាណែត គឺចំណាយពេលវេលា៤-៥ម៉ោង បើគិតពីកន្លែងដែលគាត់ស្នាក់នៅ និងធ្វើការងារនោះ ហើយរាល់ការចំណាយ ទាំងការធ្វើដំណើរ ការស្នាក់នៅ ការហូបអាហារ គឺត្រូវចំណាយដោយខ្លួនឯង។

ទោះយ៉ាងណា អ្នកនាង បានបង្ហាញនូវសេចក្តីរីករាយខ្លាំងដែលបានចូលរួមទទួលស្វាគមន៍ និងចូលរួមកម្មវិធីជួបសំណេះសំណាល ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលជាមហាព្រឹត្តិការណ៍ដ៏ធំ ស្របពេលដែលមានមនុស្សជាច្រើនទៀតដែលមិនបានចូលរួមដោយសារចំនួនមានកំណត់។ 

គួរបញ្ជាក់ថា ការជួបសម្តេចធិបតី នេះ គឺក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ហើយសម្តេច បានឆ្លៀតពេលវេលាដ៏មមាញឹក ដើម្បីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន៕

ដោយ ៖ សហការី


ចែករំលែក៖