ខេត្តកណ្ដាល៖ ស្ត្រីម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយចងក ដែលគេសង្ស័យថាប្រហែលជាតូចចិត្តនឹងខ្លួនមានជំងឺប្រចាំកាយ ។ ករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៦និង៥០នាទី នៅចំណុចផ្ទះសពឈ្មោះ រស់ នឿន ភូមិវិហារសួគ៌ត្បូង ឃុវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ រស់ នឿន ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិវិហារសួគ៌ត្បូង ឃុឃុវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ឈ្មោះ ចឺម ហ៊ុយនី ត្រូវជាបងបង្កេីតរបស់ជនរងគ្រោះថា រយៈពេលជាច្រើនឆ្នាំមកហើយ ជនរងគ្រោះបានលែងលះប្តីហើយស្នាក់នៅជាមួយកូន ដោយជនរងគ្រោះមានជំងឺប្រចាំកាយផងដែរ រីឯកូនៗបានយកទៅព្យាបាលនៅមន្ទីរពេទ្យជាច្រើនតែមិនជាសះស្បើយនោះទេ ។ លុះមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៩និង០០នាទី ស្ត្រីរងគ្រោះបានចូលដេកនៅក្រោមផ្ទះតែម្នាក់ឯងដែលមានជញ្ជាំងថ្មព័ទ្ធជុំវិញដូចសព្វមួយដង។ រហូតមកដល់ថ្ងៃទី១៩ ខែឆ្នាំដដែល វេលាម៉ោង៦និង១០នាទី កូនស្ត្រីរងគ្រោះបានក្រោកពីដេកបើកទ្វារបន្ទប់ចេញមកមិនឃើញម្តាយ ហើយឃើញទ្វារផ្ទះចំហក៏ចេញមកក្រៅផ្ទះស្រាប់តែឃើញស្ត្រីរងគ្រោះជាម្តាយស្លាប់បាត់បង់ជីវិតដោយចងកនឹងក្រមាជាប់នឹងចម្រឹងដែករបងមុខផ្ទះ ពេលនោះកូនស្ត្រីរងគ្រោះបានស្រែកឆោឡោហៅបងប្អូននិងអ្នកជិតខាងជួយកាត់ខ្សែក្រមាទម្លាក់និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍វិហារសួគ៌។
យោងតាមការសន្និដ្ឋានរបស់គ្រូពេទ្យនិងសមត្តកិច្ចជំនាញថា ជនរងគ្រោះពិតជាស្លាប់ដោយចងកធ្វើអត្តឃាតប្រាកដមែន ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ