ភ្នំពេញ៖ ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីសម្ពោធជាផ្លូវការ “អគារស្នាក់ការកណ្តាល វីងថៅវ័រ ( Wing Tower )” រាជធានីភ្នំពេញ។
អគារធនាគារ វីងថៅវើ មានកម្ពស់រហូតដល់១២០ ម៉ែត្រស្ថិតនៅតាមមហាវិថីព្រះមុនីវង្ស ,អគារធនាគារ វីងថៅវើគឺជាសក្ខីភាពដែលបានបង្ហាញពីភាពរីកចម្រើននៃវិស័យធនាគារឌីជីថលនៅក្នុងប្រទេសកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា៖ «យើងខ្ញុំពិតជាមានមោទកភាពយ៉ាងក្រៃលែងចំពោះការសម្ពោធបើកឲ្យដំណើរ ការអគារធនាគារ វីងថៅវើ នាឱកាសនេះដែលជាការឆ្លុះ បញ្ចាំងពីការប្តេជ្ញាចិត្តឥតឈប់ឈរក្នុងការជំរុញវឌ្ឍនភាពនិងការធ្វើបរិ វត្តកម្មវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា ។ សំណង់អគារដ៏លេចធ្លោនេះបង្ហាញពីការយកចិត្តទុកដាក់របស់យើងខ្ញុំក្នុងការផ្តល់ដំណោះ ស្រាយធនាគារឌីជីថលដ៏ទំនើបសំ ដៅជំរុញបរិយាបន្នហិរញ្ញវត្ថុក៏ដូច ជាជួយសម្រួលទៅដល់ប្រជាពលរដ្ឋគ្រប់រូបអាចទទួលបានឱកាសរីកច ម្រើនឆ្ពោះទៅមុខក្នុងយុគសម័យឌីជីថល។»
អគារធនាគារ វីងថៅវើ មានទីតាំងស្ថិតនៅលើមហាវិថីព្រះមុនីវង្សដែលនៅមិនឆ្ងាយពីអគារពាណិជ្ជកម្មសំខាន់ៗ កន្លែងស្នាក់ នៅប្រណីតៗ និងតំបន់ហាងទំនិញដ៏ពេញនិយមជាច្រើន។
លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ «ការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការជួយលើកកម្ពស់បរិយាបន្ននិងភាពងាយស្រួលប្រើប្រាស់សេវាហិរញ្ញវត្ថុបានជំរុញចក្ខុវិស័យរបស់យើងឲ្យក្លាយជា “ធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប “ដោយផ្តល់លទ្ធភាពដល់អតិថិជនគ្រប់មជ្ឍដ្ឋានឲ្យទទួលបាននូវដំណោះស្រាយឌីជីថលដ៏ទំ នើបដែលជាការលើកកម្ពស់សុខុមា លភាពហិរញ្ញវត្ថុរបស់ពួកគេឲ្យបានកាន់តែប្រសើរ។»
អគារធនាគារ វីងថៅវើ ដែលប្រកប ដោយភាពលេចធ្លោត្រូវបានរចនាឡើងដោយ មានការគិតគូរពីនិរន្តភា ពនៅលើផ្ទៃអគារទាំងមូល។ ជាមួយ នឹងការប្រើប្រាស់ផ្ទៃជញ្ជាំងកញ្ចក់ដ៏ទំនើបដោយបំពាក់នូវកញ្ចក់ពីរផ្នត់ផ្អឹបជាប់គ្នាដែលអាចឲ្យពន្លឺធម្មជាតិអាចជះចូលបានយ៉ាងគ្រប់គ្រាន់ទៅក្នុងអគារនិងអាចកាត់បន្ថយកម្តៅបា នយ៉ាងល្អប្រសើរផងដែរ។ ហេតុផលនេះគឺបានជួយដល់ការកាត់បន្ថយការប្រើប្រាស់ថាមពលនិងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដោយផ្តល់ផលល្អសម្រាប់បរិស្ថាន ។
អគារធនាគារ វីងថៅវើ ដែលមានកម្ពស់ ២៥ជាន់ជាទីស្នាក់ការកណ្តាលរបស់ធនាគារ វីង ជាទីមោទកភាព ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយបានវិវត្តខ្លួនពីក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ទៅជាធនាគារពាណិជ្ជពេញលេញ។ ផ្នែកនៃអគារនេះចំនួន ៣ជាន់ត្រូវបានរចនាឡើងយ៉ាងពិសេ សដើម្បីផ្តល់សេវាកម្មធនាគារជូនដ ល់អតិថិជនទូទៅក៏ដូចជាភ្ញៀវ VIP និង VVIP ក្នុងការទទួលបានសេវាធនាគារប្រកបដោយប្រណិតភាព និងឯកជនភាពបំផុត ។ បន្ថែមលើភាពទាក់ទាញទាំងនេះអគារធនាគារ វីងថៅវើ ក៏មានមជ្ឈមណ្ឌលនវានុវត្ត ន៍ ដែលជាទីតាំងសម្រាប់ធនាគារ វីង បន្តនូវចក្ខុវិស័យយ៉ាងសកម្មរបស់ខ្លួ នក្នុងការដឹកនាំបង្កើតនូវដំណោះ ស្រាយឌីជីថលសម្របតាមតម្រូវការប្រជាជនកម្ពុជាគ្រប់រូប។
បច្ចុប្បន្នធនាគារ វីង មានការិយាល័យប្រតិបត្តិការចំនួន ២០ ទីតាំង និងបុគ្គលិកទាំងអស់ចំនួនជិត ៣.០០០ នាក់ ជាមួយនឹងការយកចិត្តទុកដាក់ចំពោះសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចទៅដល់ស្រ្តីនៅក្នុងវិស័ យធនាគារ។
បន្ថែមលើនេះកិច្ចសហការជាយុទ្ធសាស្ត្រជាមួយដៃគូធំៗជាច្រើនដូច ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតព្រូដិនសលក្រុមហ៊ុនUnionPayក្រុមហ៊ុនវីសានិងក្រុមហ៊ុនម៉ាស្ទ័រ
កាតជាដើមបានធ្វើឲ្យធនាគារ វីង អាចបង្កើតបានជាប្រព័ន្ធធនាគារដ៏រឹងមាំមួ យ។ ភាពជាដៃគូទាំងនេះបានបង្កើ តជាទិដ្ឋភាពហិរញ្ញវត្ថុមួយដែលផ្សាភ្ជាប់គ្នាទៅវិញទៅមកឥតអាក់ខាន ហើយបានជួយឲ្យអាជីវកម្មចំនួន ១៧.០០០ស្ថាប័នរដ្ឋាភិបាលចំនួន ១០ ស្ថាប័ន សហគ្រាសធុនតូចនិងមធ្យមចំនួន ៣.០០០ សហគ្រាស និងក្រុមហ៊ុនឯកជនចំនួន៦០០ ទទួ លបានអត្ថប្រយោជន៍ពីប្រព័ន្ធធនា គារដ៏រឹងមាំមួយនេះ៕
ដោយ៖ សូរិយា