ព័ត៌មានទាន់ហេតុការណ៍៖

តើនៅក្នុងជំនួបសំណេះសំណាលលើកដំបូងជាមួយនឹងបងប្អូនកម្មករ​ និយោជិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ អ្វីខ្លះ ?

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងជំនួបសំណេះសំណាលលើកដំបូងជាមួយនឹងបងប្អូនកម្មករ​ និយោជិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ ១០ចំនុច ដោយក្នុងនោះ មានកិច្ចការអាទិភាពចំនួន ៦ចំនុចសម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តឱ្យបានក្នុងឆ្នាំ២០២៣​ 

សូមបញ្ជាក់ថា ៖ រម្លឹកឡើងវិញ មុនឈានចូលឆ្នាំ២០២៤ គឺនៅក្នុងជំនួបសំណេះសំណាលលើកដំបូងជាមួយនឹងបងប្អូនកម្មករ​ និយោជិត លើកដំបូង ដែលរៀបចំឡើងក្នុងតំបន់ព្រៃស្ពឺ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩​ សីហា ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ ១០ចំនុច ដោយក្នុងនោះ មានកិច្ចការអាទិភាពចំនួន ៦ចំនុចសម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តឱ្យបានក្នុងឆ្នាំ២០២៣​។

កិច្ចការអាទិភាពក្នុងវិស័យកការងារចំនួន ៥ចំនុច បានប្រកាសឱ្យអនុវត្តកន្លងមករួចមកហើយ រីឯអនុសាសន៍ទី៦ ទាក់ទងនឹងការរៀបចំបង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងលើប្រធានបទ ភាពសុខដុមរមនានៅកន្លែងធ្វើការ ដើម្បីប្រែក្លាយ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ត្រូវបានយកចិត្តទុកដាក់ និងបដិសន្ធិឡើងជាស្ថាពរ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវប្រកាសស្តីពី “ការកំណត់លក្ខណវិនិច្ឆ័យសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែលនឹងចាប់ផ្តើមអនុវត្តពីឆ្នាំ២០២៤តទៅ ក្នុងគោលបំណងលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ, បង្កើតនូវវប្បធម៌អនុលោមភាពតាមច្បាប់, ពង្រឹងប្រសិទ្ធភាពនៃយន្កការដឡស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ, ពង្រឹងការអនុវត្តរបបសន្តិសុខសង្គម និងបង្កើនផលិតភាពការងារ។

ប្រកាសស្តីពី “ការកំណត់លក្ខណវិនិច្ឆ័យសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”

ដោយ ៖ សិលា


ចែករំលែក៖