ភ្នំពេញ ៖ បន្ទាប់ពីបានចូលកាន់តំណែងក្នុងអាណត្តិថ្មី លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបង្កើតក្រុមអ្នកនាំពាក្យ គ.ជ.ប សម្រាប់ទាក់ទង និងឆ្លើយឆ្លងផ្លូវការជាមួយសាធារណជន បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ។
យោងសេចក្តីសម្រេចលេខ ០០៦ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ក្រុមអ្នកនាំពាក្យគ.ជ.ប មានសមាសភាពដូចខាងក្រោម៖
១.លោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប ប្រធាន
២.លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប អនុប្រធាន
៣. លោក ខន កែវមនោ ទីប្រឹក្សា គ.ជ.ប និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ សមាជិក
៤. លោក សំ សាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស សមាជិក
៥. លោក ជាវង់ សុភារិទ្ធ ជំនួយការ គ.ជ.ប និងជាអនុប្រធាននាយកដ្ឋាន បណ្តុះបណ្តាល និងអប់រំអ្នកបោះឆ្នោតសមាជិក
ចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះ អ្នកសារព័ត៌មានអាចទាក់ទងមកអ្នកនាំពាក្យ
គ.ជ.ប តាមរយៈទូរសព្ទដូចខាងក្រោម៖
១. លោក ហង្ស ពុទ្ធា 012 959 666
២. លោក ម៉ុក ដារ៉ា 012 636 007
៣. លោក ខន កែវមនោ 012 855 018
៤. លោក សំ សាវុធ 012 909 966
៥. លោក ជាវង់ សុភារិទ្ធ 089 994 569៕
ដោយ ៖ សិលា