ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានឱ្យដឹងនៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះថា៖ មុខសញ្ញាចោរគាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្មម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញស្រុក ចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនយកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។
លោកអធិការនគរបាលស្រុករតនមណ្ឌល បានឱ្យដឹងទៀតថា កាលពីថ្ងៃទី១១ ខែមករាម្សិលមិញនេះ លោកបានដឹកនាំកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌរួមជាមួយកម្លាំប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង ធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ មុន្នី សិលា ភេទប្រុស មានទីលំនៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាំមកធ្វេីការសាកសួរទាក់ទងនឹងករណីលួចដោយមានស្ថានទម្ងន់ទោស ។
ក្រោយពីសាកសួរជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានធ្វេីសកម្មភាពយកដែករាងអក្សរអ៊ុយប្រវែង៥០ សង់ទីម៉ែត្រ គាស់ទ្វារផ្ទះ ចំនួន០៣លើក។
-លើកទី០១ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៧ និង១០ នាទី បានធ្វើសកម្មភាពលួចគាស់ផ្ទះទម្លុះ ទម្លាយ របស់ជនរងគ្រោះឈ្មោះ រ៉ា រ៉ាដា ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិ គីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (មិនមានបាត់បង់ទ្រព្យសម្បត្តិ)។
-លើកទី០២ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង១០នាទី បានធ្វើសកម្មភាពលួចគាស់ផ្ទះទម្លុះទម្លាយ របស់ជនរងគ្រោះឈ្មោះទឹម លឹមអេង ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (បាត់បង់ទ្រព្យសម្បត្តិ មានប្រាក់រៀល មួយចំនួន) ។
-លើកទី០៣ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១២ និង៣០នាទី បានធ្វើសកម្មភាពលួចគាស់ផ្ទះទម្លុះទម្លាយ របស់ជនរងគ្រោះឈ្មោះ ជិន វិបុល ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (បាត់បង់ទ្រព្យសម្បត្តិ ប្រាក់ រៀលមួយចំនួន)ពិតប្រាកដម៉ែន។
សូមជម្រាបជូនថាមូលហេតុនៃការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី០៧ខែ មករា ឆ្នាំ២០២៤ វេលាម៉ោង១៧និង១០នាទីមាន ករណី លួច (មានស្ថានទម្ងន់ទោស)០១លើក ចំណុចក្រុមទី០២ ស្ថិតក្នុងភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ ដំបងដែលជនរងគ្រោះឈ្មោះ ទឹម លឹមអេង ភេទប្រុស អាយ៦២ឆ្នាំ រស់នៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ក្រោយទទួលព័ត៌មានពីករណីនេះសមត្ថកិច្ចផ្តេីមធ្វេីការ ស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងឃាត់ខ្លួនតែម្តងហេីយដកហូតវត្ថុតាងដកហូតរួមមាន៖
-ដែករាងអក្សរអ៊ុយ ប្រវែង ៥០ សង់ទីម៉ែត្រចំនួន ០១ដើម។
បច្ចុប្បន្នសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ៖ តារា