ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញអមដំណើរលោករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់គណបក្សកុម្មុយនិស្តចិន

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នេះ លោក នេត្រ ភាក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញអមដំណើរលោក ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់គណបក្សកុម្មុយនិស្តចិន ដឹកនាំដោយលោក លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន នៅខេត្តសៀមរាប ក្នុងឱកាសដែល លោកអញ្ជើញចូលរួមពិធីប្រកាសឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន ២០២៤។ 

សូមបញ្ជាក់ថា ៖ ការពីម្សិលមុិញ លោក ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ៖ សូមស្វាគមន៍ ឆ្នាំផ្លាស់ប្តូរប្រជាន និងប្រជាជន កម្ពុជា-ចិន ២០២៤!

ល្ងាចនេះ (១៣-០១-២០២៤ ម្សិលមុិញ) ខ្ញុំបានអមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និងឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងឃោសនាការមជ្ឈឹមបក្សកុម្មុយនីស្តចិន ក្នុងពិធីបើកជាផ្លូវការ ឆ្នាំផ្លាស់ប្តូរ ប្រជាន និងប្រជាជន កម្ពុជា-ចិន ២០២៤ នៅប្រព្រឹត្តទៅនៅក្នុងព្រះលានជល់ដំរី នៃទឹកដីអង្គរ ខេត្តសៀមរាប។  ខ្ញុំសូមចូលរួមអបអរសាទរមិត្តភាពត្បូងពេជ្រនៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលបានឈានឡើងដល់កម្រិតកំពូល៕

ដោយ ៖ សិលា


ចែករំលែក៖