ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៥៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៩០គ្រឿង, រថយន្តធំ ០១គ្រឿង, រថយន្តតូច ១៦៤គ្រឿង និងម៉ូតូ ៤២៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥០០គ្រឿង រថយន្តធំ ០១គ្រឿង រថយន្តតូច ៨០គ្រឿង និងម៉ូតូចំនួន ៤១៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១៤ថ្ងៃ ពីថ្ងៃទី១-១៤ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៩,៣៧៧គ្រឿង រថយន្តធំ ១៣៤គ្រឿង រថយន្តតូច ១,៧៦៦គ្រឿង ម៉ូតូ ៧,៤៧៧គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦,៦០៨គ្រឿង, រថយន្តធំ ៤៥គ្រឿង, រថយន្តតូច ៨៦៤គ្រឿង និងម៉ូតូ ៥,៦៩៩គ្រឿង (៥,៦៩៩ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ ៖ សហការី