ភ្នំពេញ ៖ បាត់ប្រពន្ធនិងកូនខ្ញុំហើយ…មេត្តាជួយរកផង មិនដឹងថា ទៅទីណា ខ្ញុំស្រឡាញ់ប្រពន្ធ និងកូនៗខ្ញុំណាស់ ។ នេះជាការលើកឡើងពីបុរសម្នាក់ ។
សូមបញ្ជាក់ថា ៖ បុរសម្នាក់ក្រោយពីត្រឡប់មកពីធ្វើការរោងចក្រដល់ផ្ទះវិញ ស្រាប់តែបាត់ប្រពន្ធនិងកូន៣នាក់អស់មិនដឹងទៅណា ហើយគាត់សង្ស័យថា ប្រពន្ធបាននាំកូនទាំង៣ចុះចោលគាត់ ព្រោះបាត់ទាំងមនុស្សនិងអីវ៉ាន់នៅក្នុងផ្ទះគ្មានសល់ ។ ក្រោយមកគាត់បានតាមរកគ្រប់ទីកន្លែង ហើយនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានកាន់រូបថតប្រពន្ធនិងកូនទៅប្ដឹងសុំឲ្យអាជ្ញាធរសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញជួយដល់គាត់ផង។
បុរសរូបនោះឈ្មោះ ហ៊ីម កុសល អាយុ៣២ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិត្រពាំងម្ទេស ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ដោយឡែកស្ត្រីជាប្រពន្ធឈ្មោះ កែវ ចាន់ឌី អាយុ៣៤ឆ្នាំ នៅផ្ទះមើលថែកូន មានស្រុកកំណើតនៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
បច្ចុប្បន្នមិនទាន់ដឹងដំណឹងទេ បានដើរកាន់រូចថតប្រពន្ធនិងកូនៗ ទាំងទឹកមុខស្រងោតស្រងាត់ ទុក្ខកង្វល់ខ្លាំងបំផុត ៕
ដោយ ៖ សិលា