ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​៖​ លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល​ ឃាត់យានយន្តល្មើស សរុបចំនួន ២៣៤គ្រឿង

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល​ កាលពីយប់មិញនេះ​ កម្លាំង​ជំនាញ​ បានឃាត់យានយន្តល្មើស សរុបចំនួន ២៣៤គ្រឿង។ 

ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖

ឃាត់យានយន្តល្មើស សរុបចំនួន ២៣៤គ្រឿង (រថយន្ត ០៥គ្រឿង, ម៉ូតូ ចំនួន២២៩គ្រឿង)

១. ល្មើសជាតិស្រវឹង ចំនួន២៣គ្រឿង

+កម្រិត ០.២៥  – ០.៣៩ mg/L ចំនួន០៧គ្រឿង

-អ្នកបើកបរម៉ូតូ ចំនួន០៤នាក់

-អ្នកបើកបររថយន្ត ចំនួន០៣នាក់

+កម្រិត ០.៤៩ mg/L ឡើង ចំនួន១៦គ្រឿង

-អ្នកបើកបរម៉ូតូ ចំនួន១៤នាក់

-អ្នកបើកបររថយន្ត ចំនួន០២នាក់

២. បទល្មើសផ្សេងៗ ចំនួន២១១គ្រឿង

-អត់មួកសុវត្ថិភាព ចំនួន២០៤គ្រឿង

-គ្មានកញ្ចក់មើលក្រោយ ចំនួន០២គ្រឿង

-កែច្នៃស៊ីម៉ាំង ចំនួន០២គ្រឿង

-ម៉ូតូគ្មានផ្លាកលេខ ចំនួន០៣គ្រឿង៕

ដោយ​៖ស​ តារា


ចែករំលែក៖