ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបង្រ្កាបអួនហ៊ុមទឹកសាប០២វង់ នៅបឹងទន្លេសាប

ចែករំលែក៖

 

ខេត្តពោធិ៍សាត់ ៖ ប្រជានេសាទរាយការណ៍ថា នៅវេលាម៉ោងប្រមាណ១០ និង៤៥នាទី ព្រឹកថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ សមត្ថកិច្ច១ក្រុមបានបង្រ្កាបអួនហ៊ុមទឹកសាប អូសទាញដោយកម្លាំងម៉ាស៊ីនចំនួន០២វង់ ដើម្បីនាំយកទៅបន្តនីតិវិធី។

    សេចក្ដីរាយការណ៍ដដែលឱ្យដឹងទៀតថា ប្រតិបត្តិការខាងលើធ្វើឡើងនៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចមាត់ពាមព្រែកក្អមសំណ ស្ថិតនៅភូមិក្អមសំណ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

    សេចក្ដីរាយការណ៍បញ្ជាក់ទៀតថា មនុស្សច្រើននាក់ រួមទាំងវត្ថុតាង អួនហ៊ុមទឹកសាបក្រឡាល្អិតៗចំនួន០២វង់ កាណូតម៉ាសុីនសេះធំៗ ទូកដឹកសម្ភារផ្សេងៗ បាននាំយកទៅស្នាក់ការជលផលបាកាន ដើម្បីបន្តនីតិវិធី។ ព័ត៌មានលម្អិតសូមរង់ចាំអានបន្ត ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖