ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តបុកកិនរងរបួស

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសស្រាលខណៈពេលជិះម៉ូតូបត់ឆ្លងផ្លូវត្រូវរថយន្តម៉ាក KIAបើកដោយបុរសម្នាក់ធ្វើដំណើរមកត្រង់បុកចំពាក់កណ្តាលរួចកិនពីលើជាប់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៩ខែមករា ឆ្នាំ២០២៤លើផ្លូវព្រះមុន្នីរ៉េត សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ស៊េរីឆ្នាំ២០១៧ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1GO-5736 ជិះដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវ៤៣០ក្នុងទិសដៅពីត្បូងមកជើងរួចឆ្លងផ្លូវព្រះមុន្នីរ៉េតខណៈពេលជិះឆ្លងដល់ពាក់កណ្តាលផ្លូវ ស្របពេលមានរថយន្តមួយគ្រឿងម៉ាក KIAពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 1BB-5519បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្យោយផ្លូវព្រះមន្នីរ៉េតទិសដៅពីលិចមកកើតក្នុងល្បឿនលឿនក៏ជ្រុលបុកម៉ូតូចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។ ចំណែកម្ចាស់រថយន្តនិងភាគីខាងម៉ូតូនៅកន្លែងកើតហេតុរង់ចាំធ្វើការដោះស្រាយគ្នា។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចឲ្យភាគីសងខាងសម្រួលគ្នាក្រោយមកភាគីម្ចាស់រថយន្តមិនទាមទារសំណង ក៏យកសម្ភារៈទៅជួសជុលរៀងៗខ្លួនបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖