ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញបុរសម្នាក់ចង.កសម្លា.ប់ខ្លួនសង្ស័យមានវិបត្តិផ្លូវចិត្ត

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះនិងអ្នកភូមិបន្ទាប់ពី ប្រទះឃើញបុរសម្នាក់ ចង.កសម្លា.ប់ខ្លួនសង្ស័យមានវិបត្តិផ្លូវចិត្តនៅក្រុងបាវិត។

យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងនៅព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះថាបុរសខាងលើមានឈ្មោះ ដូង លីហ៊ួ អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នមានទីលំនៅស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពបន្តថា មានសេចក្ដីរាយការណ៍ ពីអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ ២០២៤ វេលាម៉ោង៨និង២៥នាទីយប់ នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានមនុស្សចង.កស្លា.ប់ ។

នៅព្រឹកថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង០៨:៥០នាទីព្រឹក លោកអធិការនគរបាលក្រុងបាវិត បានចាត់តាំងកម្លាំងជំនាញពិនិត្យវិភាគកន្លែងកើតហេតុ,កម្លាំងជំនាញនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត និងលោកវេជ្ជបណ្ឌិត ធី សុភ័កត្រា សមាជិកគណ:កម្មការកោសល្យវិច័យ នៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក ព្រះរាជអាជ្ញា  ចុះពិនិត្យសាកសព និងធ្វើការស្រាវជ្រាវ។

ក្រោយពីពិនិត្យរួច ដោយសន្និដ្ឋានថាសព ពិតជាស្លា.ប់ដោយចង.កប្រាកដមែនខណៈមិនមានស្នាកស្នាមជារឿងឃាតកម្មនោះទេ។

បើតាមចម្លើយរបស់ឈ្មោះ ដូង ចាន់ស៊ី ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ត្រូវជាប្អូនបង្កើត បានឆ្លើយបំភ្លឺជូនសមត្ថកិច្ច ថា ខ្លួនមាន ប្អូនចំនួន០៣នាក់ ស្រី០២នាក់ (កំព្រាឪពុកម្តាយ) ខ្លួនជាកូនទី៣ ក្នុងគ្រួសារ ហើយរយៈពេលកន្លងមកឈ្មោះ ដូង លីហ៊ួ មិនដែលមានជម្លោះជាមួយអ្នកណានោះទេ ។

ហើយនៅថ្ងៃកើតហេតុ  ខ្លួនបានមកហូប អាហារ នៅចំណុចលើផ្លូវលំ ជិតទីស្នាក់ការភូមិតាពៅ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត  ពេលត្រឡប់មកវិញ ឃើញផ្ទះមានសភាពងងឹត ក៏បានទាញវាំងននទ្វារចេញ ស្រាប់តែឃើញបងប្រុសរបស់ខ្លួនបានចង.កស្លា.ប់នៅក្នុងផ្ទះបាត់ទៅហើយ។

ក្រោយមក សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕

ដោយ៖ សុថាន

 


ចែករំលែក៖