ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ១នាក់ ខណៈអ្នកជាសះស្បើយ និងស្លាប់គ្មាន

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ១នាក់ ខណៈជាអ្នកជាសះស្បើយនិងអ្នកស្លាប់ គ្មាន។

សូមជម្រាបថា ៖ គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩៖ សរុបចំនួន១៣៩,០៨៧នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,០២៩នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់។

ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៤,០៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៤០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១១,០០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤៣,៨៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨៤,៤៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៩៥,៧៣% ៕

ដោយ ៖ សិលា


ចែករំលែក៖