ព័ត៌មានទាន់ហេតុការណ៍៖

ពីនេះពីនោះពាក់ព័ន្ធកម្ពុជា លោក សុខ ឥសាន (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៤ ដោយលើកយកចំណុចសំខាន់ៗ ចំនួន១០ ដូចខាងក្រោម ៖ 

១-ការផលិតវីដេអូស្តីពីអំពើឧក្រឹដ្ឋកម្មនៅកម្ពុជា = គឺជាអំពើវិច្ឆេទកម្មសេដ្ឋកិច្ចនិងនយោបាយប្រព្រឹត្តដោយក្រុមជនអគតិប្រឆាំងចង់បំផ្លាញកម្ពុជា?

២- គ្មានជនណាអាចយកឈ្មោះថ្នាក់ដឹកនាំប្រទេសទៅប្រព្រឹត្តអំពើទុច្ចរិតបានទេ = ភាគច្រើនថ្នាក់ដឹកនាំមិនបានដឹងនិងមិនពាក់ព័ន្ធជាមួយជនទុជ្ចរិតទេ?

៣- ជនណាយកនាមថ្នាក់ដឹកនាំទៅឃោសនាបោកប្រាស់ពលរដ្ឋ = ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់?

៤- វិវាទការងារត្រូវដោះស្រាយតាមច្បាប់ស្តីពីការងារ = បើមិនយកច្បាប់ការងារទេវិវាទនឹងមិនអាចដោះស្រាយបានទេ?

៥- សន្តិភាពគឺអត់មានសង្គ្រាមបាញ់កាប់សម្លាប់គ្នា = ការមិនមានភាពស្ងប់ក្នុងចិត្តមិនមានន័យថាប្រទេសមានសង្គ្រាមទេ?

៦- និយាយពីមានអង្គរក្សសម្រាប់ថ្នាក់ដឹកនាំជាប្រទេសមានសង្គ្រាមទេ = បើនិយាយដូចអាជនបរទេសដែលត្រូវបណ្តេញចេញពីកម្ពុជានៅលើលោកគ្រប់ប្រទេសគ្មានសន្តិភាពទេ?

៧- បើមេដឹកនាំប្រទេសមានអង្គរក្សប្រទេសនោះៗអត់មានសន្តិភាព = អញ្ចឹងគ្រប់ប្រទេសលើលោកសុទ្ធតែគ្មានសន្តិភាព?

៨- មនុស្សគ្រប់រូបទោះមានទោះក្រមិនមានសន្តិភាពផ្លូវចិត្តទេ = ការគ្មានភាពស្ងប់ផ្លូវចិត្តមិនមែនមានន័យថាអត់មានសន្តិភាពទេ?

៩- ការចាត់វិធានការផ្លូវច្បាប់លើជនទុច្ចរិត = គឺជាការការពារសន្តិភាព សន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សង្គម មិនមែនជាការធ្វើសង្គ្រាមទេ?

១០- ការបោះឆ្នោតគឺជាកិច្ចការផ្ទៃក្នុងរបស់គ្រប់ប្រទេសលើលោក = ប្រជាជនដែលជាម្ចាស់ប្រទេសជាកត្តាកំណត់ក្នុងការទទួលស្គាល់ការបោះឆ្នោត ជនបរទេសគ្រាន់តែជាកត្តាសំខាន់ប៉ុណ្ណោះ? ៕

ដោយ ៖ សិលា


ចែករំលែក៖