ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យ៤នាក់ដកហូតថ្នាំញៀន៣កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវបង្រ្កាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតញៀន ឃាត់ខ្លួនជនសង្ស័យ៤នាក់ ជាមួយថ្នាំញៀន៣កញ្ចប់ កាលពីម៉ោង២និង៣០នាទីរសៀល ថ្ងៃទី ០៥ខែមីនា ឆ្នាំ២០២៤នៅចំណុច បន្ទប់ជួលសំណង់មិនរៀបរយ ក្រុមទី៤​ ភូមិ​ទួលសង្កែ​ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ  រាជធានីភ្នំពេញ ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា សង្ស័យចំនួន​ ០៤នាក់មាន ៖                                 

ទី១.ឈ្មោះ រ៉ែម​ សុខហេង ភេទប្រុស អាយុ ២៤​ ឆ្នាំជនជាតិខែ្មរ មានទីលំនៅ ភូមិ​ ចុងខ្សាច់ សង្កាត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ​ កម្មករ ។ 

២.ឈ្មោះ​ នួន​ ភារ៉ា ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ​ ចុងខ្សាច់​ សង្កាត់​ ទួលសង្កែទី២​ ខណ្ឌឬស្សីកែវ​  មុខរបរ កម្មករ។ 

៣.ឈ្មោះ​ សុំ​ សុធា​ ភេទ​ ប្រុស​ អាយុ​ ៤៩​ ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅ​ សង្កាត់​ ពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

៤​.ឈ្មោះ​ ចាន់​ រ៉ា​ ភេទ​ ប្រុស​ អាយុ​ ១៨​ ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅ​ ភូមិ​ វាល​ សង្កាត់​ ត្រពាំងក្រសាំង​ ខណ្ឌ​ ពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។                                

សម្ភារៈដកហូតរួមមាន ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៣ កញ្ចប់ ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។    

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖