ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវមួយក្រុមបាន គប់ថុំថ្មនឹងវាយយុវជន៣នាក់ត្រូវបានអ្នកភូមិបាញ់២គ្រាប់បំបែកហ្វូង

ចែករំលែក៖

ភ្នំពេញ ៖ ក្មេងស្ទាវមួយក្រុមជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយដុំថ្មបានចូលមកគប់ និងវាតយុវជន៣នាក់ ដល់ក្នុងភូមិ ត្រូវបានអ្នកភូមិបាញ់២គ្រាប់ផ្អើលរត់គេចខ្លួនបាត់អស់។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីម៉ោង ៣:៥០នាទីទៀបភ្លឺឈានចូលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ចំណុចក្នុងភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានអ៊ុំស្រីជាអ្នកលក់ដូរម្នាក់បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុដោយមានយុវជន៣នាក់ បានចូលទិញអីវ៉ាន់របស់គាត់ មី និងគ្រឿងភេសជ្ជៈមួយចំនួន ក្រោយមកស្រាប់តែឃើញមានក្រុមក្មេងស្ទាវ ជិះម៉ូតូជាច្រើនគ្រឿងប្រដាប់ដោយដុំថ្មចូលមកបម្រុង និងវាយយុវជន៣នាក់នោះ តែបានអ្នកភូមិជាច្រើនអ្នកស្រែកឆោឡោធ្វើឲ្យក្មេងស្ទាវទាំងនោះ ភ័យក៏នាំគ្នាជិះម៉ូតូគេចចេញទៅបាត់តែម្តង ។ លុះមកដល់ពេលកើតហេតុម៉ោងប្រហែល ៣:៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ស្រាប់តែមានយុវជនទាំង៣នាក់នោះ មកទិញអីវ៉ាន់គាត់ម្តងទៀត ហើយក៏មានក្មេងស្ទាវមួយក្រុមនោះ ជិះម៉ូតូត្រឡប់មកវិញម្តងទៀត ប្រដាប់ដោយដុំថ្ម ដេញវាយនឹងគប់ទៅលើយុវជន៣នាក់ នោះទៀត ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាងចុះមកជួយអន្តរាគមន៍តែក្មេងស្ទាវមួយក្រុមនោះ នៅតែបន្តគប់ដុំថ្មដាក់អ្នកលក់ដូរនិងយុវជន៣នាក់ ធ្វើឲ្យអ្នកភូមទ្រាំពុំបានក៏បានដកកាំភ្លើងបាញ់ ចំនួន២គ្រាប់ ដើម្បីបំបែកក្មេងស្ទាវទាំងនោះ ។ បន្ទាប់ពីអ្នកភូមិបាញ់ចំនួន ២គ្រាប់ធ្វើឲ្យក្មេងស្ទាវទាំងនោះ មានការភ័យស្លន់ស្លោរបាននាំគ្នាជិះម៉ូតូគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។ ហើយប្រជាពលរដ្ឋក៏បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យនិងបានយកគ្រាប់កាំភ្លើងទៅរក្សាទុក និងធ្វើការស្រាវជ្រាវបន្ត៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖