ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានកើតឡើងចំនួន ០៨លើក បណ្តាលឱ្យមនុស្សស្លាប់ ០៧នាក់ និងរបួសធ្ងន់ស្រាល ១០នាក់។
ដូច្នេះគោរពពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គោរពច្បាប់ចរាចរណ៍បើកបរមានសុវត្ថិភាព! ការពារជីវិតអ្នកត្រូវពាក់មួកសុវត្ថិភាព និងខ្សែក្រវ៉ាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវ! សូមបន្ថយល្បឿនយានយន្តរបស់អ្នក ពេលឃើញថ្មើរជើងដើរឆ្លងកាត់!
របាយការណ៍ដដែល បានគូសបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកើតឡើងចំនួន ០៨លើក (យប់ ០៣លើក) បណ្តាលឱ្យមនុស្ស ស្លាប់ ០៧នាក់ (ស្រី ០៤នាក់), រងរបួសសរុប ១០នាក់ (ស្រី ០៤នាក់), រងរបួសធ្ងន់ ០៥នាក់ (ស្រី ០៣នាក់) រងរបួសស្រាល ០៥នាក់ (ស្រី ០១នាក់) និងមិនពាក់មួកសុវត្ថិភាព ១១នាក់ (យប់ ០៥នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៥លើក (ស្លាប់ ០៣នាក់, ធ្ងន់ ០៣នាក់, ស្រាល ០៣នាក់) , មិនគោរពសិទ្ឋិ ០១លើក (ស្លាប់ ០២នាក់, ធ្ងន់ ០០នាក់, ស្រាល ០០នាក់), ប្រជែងគ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០១នាក់, ស្រាល ០១នាក់) និងបត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០១នាក់, ស្រាល ០១នាក់) ៕
ដោយ៖ តារា