ព័ត៌មានទាន់ហេតុការណ៍៖

តោះស្វែងយល់ អំពី ការវះកាត់ដាំបង្គោលធ្មេញក្នុងឆ្អឹងកំរិតខ្ពស់

ចែករំលែក៖

ភ្នំពេញ ៖ ការវះកាត់ដាំបង្គោលធ្មេញក្នុងឆ្អឹងកំរិតខ្ពស់ សំដៅទៅលើវិធីសាស្រ្តការព្យាបាល វះកាត់អាចធ្វើទៅបាន ដោយប្រើសំភារៈ ឧបករណ៍វះកាត់ នឹងបច្ចេកទេសកំរិតខ្ពស់ ដើម្បីដោះស្រាយបាននូវករណីស្មុគស្មាញសម្រាប់អ្នកជំងឺ ដូចជា ការមិនមានកំរាស់ឆ្អឹងគ្រប់គ្រាន់ក្នុងការដាំបង្គោលធ្មេញក្នុងឆ្អឹង ការមិនមានជាលិការទន់គ្រប់គ្រាន់ កត្តាប្រឈមផ្សេងៗ ។ 

សេវាការវះកាត់ដាំបង្គោលធ្មេញក្នុងឆ្អឹងកំរិតខ្ពស់៖ 

   1/ ការវះកាត់ពៅបន្ថែមកំរាស់ឆ្អឹង ម៉ាស៊ីនវះកាត់ឆ្អឹងក្នុងមាត់ទំនើប (W&H Piezomed Bone Surgery) ដោយប្រើឆ្អឹង សប្បនិម្មិត ឬ ឆ្អឹងអ្នកជំងឺផ្ទាល់ 

   2/ការប្រើប្រាស់ ឈាម របស់អ្នកជំងឺសំបូរ ប្លាកែតនឹងហ្វីប្រ៊ីន ដោយម៉ាស៊ីក្រទ្បុកនឹងចំរោះឈាម PRF 

   3/ការព្យាបាល់ វះកាត់ជាលិការទន់ដោយម៉ាស៊ីន ទ្បាស៊ែរ Dental Laser therapy 

   4/ការដោះស្រាយ គុណវិបត្តិផ្សេងៗ ក្រោយការដាំបង្គោលធ្មេញក្នុងឆ្អឹង Deal with Dental implant complications. 

   5/ការវះកាត់លើថង់ខ្យល់ Sinus Lift Procedure 

   6/ការវះកាត់ដោយ ដាក់ថ្នាំសណ្តំ 

សូមណាត់ជួបជាមួយទន្តបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដែលអាចផ្តល់ជូននូវសេវាព្យាបាលធ្មេញ វះកាត់មាត់ធ្មេញ និងការដាំបង្គោលធ្មេញក្នុងឆ្អឹងកម្រិតស្មុគស្មាញ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់លើគុណភាព និងសុវត្ថិភាព ជាមួយនឹងឧបករណ៍ និងបច្ចេកទេសទំនើប ។

នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕ 

ដោយ ៖ សិលា


ចែករំលែក៖